CamNews

តារា 

មិននឹកស្មានថា តារាសម្តែងទាំង ៥ ដួងនេះ មានកូនប្រុសសង្ហាៗដល់ថ្នាក់នេះ!!

ថៃ ៖​ មិននឹកស្មានថា តារាសម្តែងទាំង ៥ ដួងនេះ មានកូនប្រុសសង្ហាៗ ព្រមទាំងមានហ្វេននារីៗលួចក្រាស់ច្រើនមិនស្ទើរនោះទេ ។ ចង់ដឹងថា មានអ្នកណាខ្លះ សូមធ្វើការទស្សនានៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

១. Jao Naay

គឺជាកូនប្រុសច្បងរបស់លោក Jetrin Wattanasin និងតារាសម្តែងថៃនាង Kejmanee Pichaironnarongsongkhram ។ ការពិតទៅតារាសម្តែងថៃទាំង ២ ដួងនេះ មានកូនប្រុសសង្ហាដល់ទៅ ៣ នាក់ ប៉ុន្តែ Jao Naay មានរូបរាងសង្ហាជាងគេ ។

២. Nong Pun

គេគឺជាកូនប្រុសរបស់តារាសម្តែងស្រីនាង Nussaba Punnakanta ។

៣. ​Peak Kongtub

គេគឺជាកូនប្រុសរបស់តារាសម្តែងលោក Prab Yuttapichai ហើយគាត់មានអាយុ ១៧ ឆ្នាំ ។ ហើយសព្វថ្ងៃនេះ ក្មេងប្រុសរូបសង្ហាម្នាក់នេះ​ កំពុងតែជាប់កុងត្រាជាមួយស្ថានីយ័ទូរទស្សន៍ប៉ុស្តិ៍លេខរបស់ប្រទេសថៃ ។ 


៤. Nong Achi

អាយុទើបតែ ១៥ ឆ្នាំក៏ពិតមែន ប៉ុន្តែកូនប្រុសរបស់តារាសម្តែងជើងចាស់ លោក Fluke Krikphol មានរូបរាងសង្ហាមិនធម្មតានោះទេ ។ 

៥. Nong Tigger

ដូចពាក្យចាស់ពោលថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ពិតមែន កូនប្រុសរបស់នាង Nicole Theriault មានអាយុទើបតែ ១៣ ឆ្នាំនោះទេ ប៉ុន្តែគេមានរូបសង្ហា ព្រមទាំងមានស្រីៗជាច្រើនលួច Crush ថែមទៀតផង ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Kejmanee Pichaironnarongsongkhram Jetrin Wattanasin Pat napapa Akarakit worarojcharoendet