CamNews

តារា 

ឪពុកកំលោះសង្ហាជួបគ្រោះថ្នាក់ចរាចរណ៍រហូតបណ្តាលឲ្យបាក់ឆ្អឹង!!

ថៃ ៖ តារាសម្តែងជើងចាស់ លោក Jetrin Wattanasin ជួបគ្រោះថ្នាក់ចរាចរណ៍ រហូតបណ្តាលឲ្យបាក់ឆ្អឹងដៃ និងឆ្អឹងជើង ហើយគេងនៅមន្ទីរពេទ្យអស់រយៈពេលជិត ២ សប្តាហ៍មកហើយ ។ 

ក្រោយពីបានដឹងព័ត៌មាននេះហើយ ធ្វើឲ្យហ្វេនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពរបស់ឪពុកបុរសសង្ហាលោក Jk Jaokhun Wattanasin ។ ប៉ុន្តែបើយោងតាមការបង្ហោះរបស់ លោក Jetrin Wattanasin កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ គាត់បានផុសរូបសើចយ៉ាងស្រស់ ហាក់បីដូចជាសភាពជម្ងឺរបស់លោកមានការធូរស្បើយច្រើន ដូច្នេះទើបធ្វើឲ្យ Fans មានការធូរចិត្តយ៉ាងខ្លាំង ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Kejmanee Pichaironnarongsongkhram Jetrin Wattanasin Jinjett Wattanasin