CamNews

តារា 

គេថាធ្វើល្អបានល្អ! ចឹងតើទើបក្រុមគ្រួសារតារាស្រីរូបនេះ ជួបតែរឿងល្អៗនិងសុភមង្គលជានិច្ច

ថៃ ៖ ក្រោយពីមានរឿងមិនល្អកើតឡើងជាច្រើនធ្វើឲ្យល្បីពេញប្រទេស ចំពោះក្រុមគ្រួសាររបស់នាង Pat Napapa និងស្វាមីរបស់នាង គឺលោក Akarakit worarojcharoendet ទាក់ទងនិងរឿងជួយដូរគ្រឿងញៀន និងលក់កង្វក់ ទើបបណ្តាលឲ្យអ្នកដែលប្រលូកក្នុងវិស័យសិល្បៈជាមួយគ្នា មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរូបនាង និងកូនប្រុសដែលទើបតែឃើញពន្លឺថ្ងៃមិនបានប៉ុន្មានខែផងនេះ ។ 

នៅក្នុងផងដែរ កូនប្រុសរូបសង្ហា ២ ដួងរបស់តារាស្រីជើងចាស់ (កូនប្រុសពៅមិនបានថតជាមួយកូននាង Pat ) នាង Kejmanee Pichaironnarongsongkhram និងក្រុមគ្រួសារបានបង្ហាញឲ្យឃើញនូវទឹកចិត្តព្រួយបារម្ភ ឈឺឆ្អោល និងយកចិត្តទុកដាក់ចំពោះ នាង Pat ខ្លាំងណាស់ ។ ហើយកាលពីប៉ុន្មានថ្ងៃមុន លោក Jetrin Wattanasin បាននាំក្រុមគ្រួសារទៅសួរសុខទុក្ខដល់ផ្ទះរបស់នាង Pat ទៀតផង ។ នៅក្នុងនោះផងដែរ ទើបធ្វើឲ្យមហាជនលាន់មាត់ថា គេថាធ្វើល្អបានល្អ ចឹងតើទើបក្រុមគ្រួសារនាង Kejmanee Pichaironnarongsongkhram ជួបតែរឿងល្អៗនិងសុភមង្គលជានិច្ច ណាមួយមានកូនប្រុស ៣ នាក់ ដែលមានទាំងព្រម ដូចជា រូបរាងសង្ហាអត្តចរិកល្អ បើនិយាយពីស្វាមីវិញ ក៏មិនអន់ដែរ ទាំងសង្ហាហើយចេះយល់ចិត្តទៀត ។ 

លើកពីនេះទៅទៀត កូនប្រុសរូបសង្ហាដែលមានអត្តចរិកមិនចេះឆ្មើងឆ្មៃ ក៏បានផ្តិតយករូបភាពស្អាតៗជាច្រើនសន្លឹកជាមួយនិងកូនប្រុសនាង Pat Napapa ព្រមទាំងបង្ហោះចែករំលែកឲ្យមហាជនបានឃើញនៅលើគណនីអុិនស្រ្តាក្រាមទៀតផង ។ 

នៅចាំអីទៀតទៅទស្សនារូបថតរបស់កំលោះសង្ហា ២ ដួងដែលជាកូនប្រុសរបស់តារាស្រីជើងចាស់ម្នាក់ ថតរូបជាមួយនិងកូនប្រុស នាង Pat Napapa ឃើញហើយរឹតតែចង់លង់ស្នេហ៍ដកចិត្តលែងរួច ជាពិសេសស្នាមញញឹមស្រស់សង្ហាមែនទែន ៕









នេះគឺជាក្រុមគ្រួសារនាង Kejmanee Pichaironnarongsongkhram និងកូនប្រុសទាំង ៣ 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Kejmanee Pichaironnarongsongkhram Jetrin Wattanasin Pat napapa Akarakit worarojcharoendet