CamNews

តារា 

សោភ័ណ្ឌ លីនដា ធ្វើ​​ខួប​​កំណើត​​៣​​ឆ្នាំ​​​ជាប់ៗ​​​គ្នា នៅ​​តែ​​មាន​​អ្នក​​សិល្បៈ​​សម្រុក​​ទៅ​​ចូល

(ភ្នំពេញ)៖ នេះជាលើទី៣ហើយ សម្រាប់តារាសម្តែងវ័យក្មេង កំពុងទាញបានទី​​ផ្សារសម្តែងល្បី​ឈ្មោះ ក​ញ្ញា សោភ័ណ្ឌ លីនដា ដែលបានរៀបចំពិធីជប់លៀង ខួបកំ​ណើ​ត​បង្គ្រប់អាយុយកលេខហុងស៊ុ​យ ខណៈកាលពីឆ្នាំមុនៗ នាងបានរៀបចំធ្វើពិធីនេះ២ដងរួចមកហើ​យ ដោយកា​លពី​ឆ្នាំ២០​១៥ នាងបានរៀបចំធ្វើឡើង នៅភោជនីយដ្ឋានរបស់អ្នកនាង សា​រ៉ាយ សក្ខណា ស្ថិតនៅម្តុំទួ​លគោក តែឆ្នាំនេះ លីនដា បែរជាប្តូរទីតាំងមកធ្វើ នៅភោជនីយដ្ឋាន V-F​riend បឹងត្របែក ស្ថិតនៅម្តុំមជ្ឈ​មណ្ឌលកំសាន្ត Rock វិញ ។

ថ្លែងប្រាប់​គេហទំព័រ Khmertalking នាយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦យប់មិញ ក​ញ្ញា សោ​ភ័ណ្ឌ លីនដា បាននិយាយឲ្យដឹងថា នេះជាឆ្នាំទី៣ហើយ ដែលនាងបានរៀបចំ​ធ្វើ​ពិធីជប់​លៀង​ខួបកំណើត​គ្រប់អាយុ២៣ឆ្នាំ។ ប៉ុន្តែឆ្នាំនេះរៀបចំធ្វើមានលក្ខណៈ តូចជាងឆ្នាំ​មុនបន្តិច ​(២​០១​៥​) ព្រោះគិតថា មិនចង់ចំណាយលុយច្រើន។ ម្យ៉ាងទៀត​និយាយឲ្យចំទៅ គឺមានការ​ខ្លាចរអា​ចិត្ត និង​ពុំចង់រំ​​ខានកា​រ​ងារ​របស់ពួកគាត់ទៀតឡើយ ដូច្នេះហើយទើបសម្រេចហៅភ្ញៀវ​ត្រឹ​មតែ១៥តុ​ទេ ប៉ុ​ន្តែផ្ទុយពីការរំពឹងទុក គឺ​ឆ្នាំ​នេះបែរជាមានការអញ្ជើញ ចូលរួមពីសំណាក់​មិត្តភក្តិ​រួមអាជីព និងបងប្អូនកើនរហូត ជាង២០តុឯ​ណោះ​។

ជាមួយគ្នានេះ​ កញ្ញា សោភ័ណ្ឌ លីនដា បានបង្ហាញពីអារម្មណ៍រំភើប និងស​ប្បាយរីករាយ និ​ង​ថ្លែង​អំណរ​​អ​គុ​​ណដល់​ភ្ញៀវ ដែល​មានវត្តមាន​ ផ្តល់កិត្តិយស់បានអញ្ជើញ​​ចូលរួមពិធីជប់​លាង​ខួ​បកំណើ​តគ​ម្រប់អាយុ២៣ឆ្នាំរបស់នាង កា​លពី​យ​ប់មិញផងដែរ។ ពិធីនេះនាងថា ចំណាយទុនខ្ទ​ង់​​៣ពាន់ដុល្លារ ហើយក៏ជាលុយ​​ផ្ទាល់​​ខ្លួន និង បានមកពីគ្រួសារខ្លះ ដើម្បីរៀបចំធ្វើពិធីនេះ ឲ្យមា​នបរិយាកាសអ៊ូអរសប្បាយ​រីករាយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង