CamNews

តារា 

សោភ័ណ្ឌ លីនដា ភ័យខ្លួនពេលមានឯកឧត្តម បញ្ជូនម៉ែញ៉ែមឲ្យមកចរចា

ភ្នំពេញ៖  ដោយសារតែ ការភ័យខ្លាច មិនចង់ពាក់ព័ន្ធនឹងរឿង មានម៉ែញ៉ែមតាមរំខាន និងទាក់ទង
ឱ្យទៅជួប ជាមួយបុរសម្នាក់ ជាមន្រ្តីធំ មានងារជាឯកឧត្តម ត្បាញអាយនោះ តារាសម្តែង និងជា
តារាបង្ហាញម៉ូដ កញ្ញា សោភ័ណ្ឌ លីនដា កាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣ នេះ បានទូរ
ស័ព្ទមកភ្នាក់ងារ គេហទំព័រ LookingTODAY សម្តែងនូវការ មិនសប្បាយចិត្ត ចំពោះទង្វើរបស់ស្រី្ត
ម្នាក់ ដែលកំពុងតែព្យាយាម តាមរំខាន ដល់ជីវិតរបស់នាង។

ឆ្លើយឆ្លងជាមួយភ្នាក់ងារ គេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីយប់ថ្ងៃទី១៣ ខែសីហា
ឆ្នាំ២០១៣ នេះ សោភ័ណ្ឌ លីនដា បាននិយាយ ប្រាប់ទាំងអារម្មណ៍ មិនសូវសប្បាយចិត្តថា "មួយ
រយៈនេះ គឺមានស្រី្តម្នាក់ (ម៉ែញ៉ែម) បាននឹងកំពុងតែព្យាយាម ទាក់ទងមករំខានដល់ខ្ញុំ ខ្លាំងណាស់
ដោយគេ ចង់ឱ្យខ្ញុំ ទៅជួបជាមួយបុរសម្នាក់ ដែលជាមន្រ្តីធំ ហើយមានងារជាឯកឧត្តម"។

កញ្ញា សោភ័ណ្ឌ លីនដា បាននិយាយទៀតថា "នៅពេលដែលស្តី្រម្នាក់នេះ ខលមកម្តងៗ គេតែង
និយាយប្រាប់ខ្ញុំថា មានឯកឧត្តមម្នាក់ ចង់ចិញ្ចឹម និងជួយឧបត្ថម្ភផ្គត់ផ្គង់ ដល់ការរស់នៅរបស់ខ្ញុំ ។
មិនត្រឹមតែប៉ុណ្ណោះ ស្រី្តម្នាក់នេះ (ម៉ែញ៉ែម) ក៏បាននិយាយទៀតថា ដាច់ខាត គឺត្រូវតែឱ្យខ្ញុំ ទៅជួប
បុរសម្នាក់នោះ។ ប៉ុន្តែខ្ញុំតែងតែឆ្លើយបដិសេធ ពីរឿងនេះព្រោះខ្ញុំមិនចង់ មានការរញ៉េរញ៉ៃ នឹងរឿ
ងឆ្កួតៗអ៊ីចឹងទេ..!"។

លីនដា បាននិយាយបន្តថា ជារឿយៗនាងតែងតែប្រាប់ និងពន្យល់ទៅកាន់ស្រី្តម្នាក់នោះវិញថា
នាងមិនចង់បានការជួយ ជ្រោមជ្រែងឧបត្ថម្ភ ឬការជួយចិញ្ចឹមពី បុរសមានទ្រព្យ ណាម្នាក់ឡើយ
ហើយសព្វថ្ងៃនេះនាង ក៏មានលោក អេឡិច ហ្សូរ៉ា ជាបុរសម្នាក់ ដែលនាងត្រូវ ស្រឡាញ់ហើយ
ដែរ...។

កញ្ញា សោភ័ណ្ឌ លីនដា បានបន្ថែមថា បើទោះបីជាមានការពន្យល់ប្រាប់ពីនាង ជាច្រើនលើក
ច្រើនសារហើយ យ៉ាងណាក្តី ប៉ុន្តែស្រី្ត(ម៉ែញ៉ែម)ម្នាក់នេះ នៅតែមិនស្តាប់ពីអ្វី ដែលនាងប្រាប់
នោះឡើយ។ ផ្ទុយទៅវិញស្រី្ត(ម៉ែញ៉ែម) ម្នាក់នោះកាន់តែព្យាយាម ទាក់ទងមករំខាននាង កាន់
តែខ្លាំងឡើងៗ រហូតដល់ពេលខ្លះ គឺនាងបង្ខំចិត្ត បិទទូរស័ព្ទទៀតផង ក៏មានដែរ។

សោភ័ណ្ឌ លីនដា បាននិយាយទៀតថា ឥឡូវនេះ នាងមានការព្រួយបារម្មណ៍ជាខ្លាំង ចំពោះ
ទង្វើដែលស្រ្តីម្នាក់នេះ បាននឹងកំពុង តែព្យាយាមទាក់ទងមក ដោយការបង្ខំ ដើម្បីឱ្យនាងទៅ
ជួបជាមួយ ឯកឧត្តមម្នាក់នោះ។ ដូច្នេះហើយ ទើបនាងសម្រេចចិត្តស្នើឱ្យមានការចុះផ្សាយ អំពី
រឿងនេះតាម បណ្តាញសារព័ត័មាន ដើម្បីឱ្យស្រ្តីម្នាក់នេះ បញ្ឈប់នូវការតាម រំខានជីវិតឯកជន
របស់នាងតទៅទៀត។

ជាមួយគ្នានេះដែរ កញ្ញា សោភ័ណ្ឌ លីនដា ក៏បានបញ្ជាក់ប្រាប់ដែរថា ប្រសិនជាស្រី្តម្នាក់នេះ
(ម៉ែញ៉ែម)នៅតែបន្ត តាមរំខាន និង ព្យាយាមទាក់ទង មកនាងទៀតនោះ គឺនាងនឹងចាត់វិធាន
ការ ទៅតាមផ្លូវច្បាប់ ជាក់ជាមិនខាន៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

Looking Today

Looking Today

Looking Today

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sophorn linda actress entertainment khmer star model