CamNews

តារា 

សោភ័ណ្ឌ លីនដា និង អេឡិច ហ្សូរ៉ា នរណាជាអ្នកក្បត់មុន ?

ភ្នំពេញ៖ ចំណងស្នេហា ធ្លាប់តែមានភាពផ្អែមល្ហែម ល្អូកល្អឺននឹងគ្នា រវាងតារាបង្ហាញម៉ូដ និងជា តារាសម្តែង មានដើមកំណើតចេញពី ទឹកដីតំបន់អ្នកលឿង ខេត្តព្រៃវែង កញ្ញា សោភ័ណ្ឌ លីនដា ជាមួយតារាសម្តែង និងបង្ហាញម៉ូដប្រុស លោក អេឡិច ហ្សូរ៉ា ពេលនេះត្រូវបានប្រភពច្បាស់ការ ទម្លាយមកថា ជីវិតស្នេហារបស់អ្នកទាំងពីរ កំពុងតែជួបប្រទះ បញ្ហាបែកបាក់គ្នា គ្មានថ្ងៃផ្សះផ្សា បានឡើយ ប៉ុន្តែគេមិនដឹងថា តើការបែកគ្នានេះ តើភាគីណាមួយជាអ្នកសាងកំហុស ឬជាអ្នកសុំ បែកមុននោះទេ ឬអាចនិយាយម្យ៉ាងទៀតថា មិនដឹងអ្នកណាក្បត់អ្នកណាទេ..។

ប្រភពលេចចេញ ពីរង្វង់តារាសិល្បៈដូចគ្នា បាននិយាយឲ្យដឹងថា មកដល់ពេលនេះ ចំណង ស្នេហា ដែលបានសាងឡើងរួមគ្នារវាង តារាស្រីរាងតូច្រឡឹង កញ្ញា សោភ័ណ្ឌ លីនដា និងលោក អេឡិច ហ្សូរ៉ា កំពុងឈានដល់ ការចែកផ្លូវគ្នាដើររៀងៗខ្លួន ព្រោះអ្នកទាំងពីរ ពុំមានទំនុកចិត្ត លើគ្នា។ ហេតុផល ម្យ៉ាងទៀត ដោយសារគូស្នេហ៍ទាំងពីរ នេះពុំសូវមានពេលវេលា ដើម្បីឲ្យ គ្នាទៅវិញទៅមក គ្រប់គ្រាន់។

ប្រភពបានបន្តថា មួយរយៈចុងក្រោយនេះ គេមិនដែលឃើញ លោក អេឡិច ហ្សូរ៉ា និង កញ្ញា លីនដា បង្ហាញវត្តមាន ដើរទៅណាមកណាជាមួយគ្នា ដូចកាលពីគ្រាផ្តើមស្នេហ៍ដំបូងនោះ ឡើយ។ បើតាមដឹង ប្រហែលជាអ្នកទាំងពីរ មានបញ្ហាអ្វីមួយ ដែលមិនអាច ផ្សះផ្សាគ្នាវិញបាន ព្រោះថាថ្មីៗនេះ មានលេចឮព័ត៌មានមកថា ចំណងស្នេហ៍ស្នេហ៍រវាង អ្នកទាំងពីរ បច្ចុប្បន្នកំពុង តែមានភាគីទីបី ចូលមកជ្រៀតជ្រែក បំបែកបំបាក់ស្នេហ៍។

ផ្តល់សម្ភាសន៍ឲ្យ គេហទំព័រ LookingTODAY នៅរសៀលថ្ងៃទី២១ ខែ មករា ឆ្នាំ ២០១៤ នេះ តារាសម្តែងវ័យក្មេង សោភ័ណ្ឌ លីនដា បាននិយាយតាមទូរស័ព្ទមកថា សម្រាប់ការងារសិល្បៈ ក្នុងស្រុក សព្វថ្ងៃនេះ គឺមានការរវល់ច្រើនគួរសម។ ចំណែកឯរឿងជីវិតស្នេហា ឯកជនវិញ ហាក់ដូចជាពុំមានភាពល្អប្រសើរ ទៅមុខនោះឡើយ។

ពន្លកតារាថ្មី ដែលទើបលេចឈ្មោះល្បី ក្នុងសង្វៀនសិល្បៈ កញ្ញា សោ ភ័ណ្ឌលីនដា បាននិយាយ ទៀតថា "ចាស់..បង! ជាការពិត ពេលនេះ ទំនាក់ទំទងស្នេហ៍ ដែលអាចនិយាយបានថា ជាការ មើលចិត្តគ្នារវាងខ្ញុំ និងបង អេឡិច ហ្សូរ៉ា រយៈពេលជាង១ឆ្នាំនោះ បានផ្តាច់ការទាក់ទងគ្នា វិញ ហើយ..ខ្ញុំខ្លួនឯងក៏មិនដឹងថា អ្នកណាខុសអ្នកណាត្រូវដែរ ធ្វើម៉េចទៅ បើបែបនេះហើយ មាន តែបណ្ដោយ តាមពេលវេលាចុះ..."។

តារាអាយុទើបតែ ២០ ឆ្នាំ កញ្ញា លីដា បានបញ្ជាក់ថា នាង និងលោក អេឡិច បានកាត់ផ្តាច់ការ ទាក់ ទងបែបជីវិតស្នហា ជាមួយគ្នា ទើបតែជាង១ខែនេះទេ តែនៅរក្សាមិត្តភាពរាប់អានគ្នា ជា លក្ខណៈមិត្តភក្តិ ឬមួយបងប្អូនជាធម្មតា។ ដោយសារតែរូបនាង និង គូស្នេហ៍ លោក អេឡិច ហ្សូរ៉ា មួយរយៈមុខនេះ ពុំសូវមានពេលទំនេរ ដើម្បីជួបគ្នាច្រើន។ ដូច្នេះហើយទើបគិតថា ប្រែក្លាយពី ទំនាក់ទងស្នេហា មកជាការរាប់អានគ្នា ជាលក្ខណៈបងប្អូនវិញ។

ប៉ុន្តែស្របពេលជាមួយគ្នានេះ ក៏មានប្រភពមួយ បានបង្ហើបមកថា ការបែកបាក់ស្នេហា រវាងកញ្ញា សោ ភ័ណ្ឌលីនដា និងលោក អេឡិច ហ្សូរ៉ា គឺពុំមែនហេតុផល នៃការរវល់មិនសូវបានជួបគ្នានោះ ឡើយ ពោលបណ្តាលមកពីមានមនុស្សទី៣ ជាមាចូលមកជ្រៀតជ្រែកពុះបំបែកបំបាក់ស្នេហ៍ ពួក គេទៅវិញ។ ទោះបីជាយ៉ាងណា កញ្ញា លីដា ក៏បានបញ្ជាក់ថា សម្រាប់ខ្លួននាងផ្ទាល់ គឺគ្មានបុរស ណាម្នាក់ ចូលមកក្នុងបេះដូង ជំនួសអ្នកចាស់ឡើយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sophorn linda alex zora entertainment khmer super star actor សោភ័ណ្ឌ លីនដា អេឡិច ហ្សូរ៉ា