CamNews

តារា 

តារាថៃមួយគូនេះដែលធ្លាប់លឺលេចដំណឹងថា មានផ្ទៃពោះមុនរៀបការ ពេលនេះចំណងស្នេហ៍អ្នកទាំងពីរ....

ព័ត៌មានកំសាន្ត ៖ គូស្នេហ៍ដែលដឹកដៃគ្នាទៅជួបគ្រួសារទាំងសងខាង គឺនាង warattaya nilkuha និងលោក put puttichai ឃើញថាធ្លាប់លេចលឺនូវពាក្យចចាមអារាមថា អ្នកទាំងពីរមានកូនជាមួយគ្នាមុនពេលរៀបការ ប៉ុន្តែការពិតទៅ គ្រាន់តែពាក្យចចាមអារាមពីមាត់មួយទៅមាត់មួយប៉ុណ្ណោះ ។ ហើយឥលូវនេះចំណងស្នេហ៍របស់តារាថៃទាំងពីរដួងនេះនៅតែផ្អែមល្អែមដូចដើម ។ 





ដូចពាក្យលោកពោលថា "ក្រោយភ្លៀងមេឃស្រលះ" ពិតជាមិនខុសមែន ។ ពាក្យចចាមអារាមក៏បានបាត់ទៅវិញដោយឯងៗ ព្រោះនាង warattaya nilkuha មិនបានមានផ្ទៃពោះអ្វីនោះទេ គ្រាន់តែពេលនេះមុខនាងចាប់ផ្តើមស្លេកស្លាំង ដោយសារតែមានជម្ងឺប៉ុណ្ណោះទេ ។ 

បើនិយាយអំពីស្នេហារបស់តួប្រុសក្នុងរឿង "ស្នេហារវើរវាយ" នេះវិញ គឺអាចបញ្ជាក់បានថា ស្នេហារបស់ពួកគេមិនត្រឹមតែ Sweet ដូចដើមទេ ផ្ទុយទៅវិញមានតែស្រលាញ់គ្នាច្រើនឡើងៗពីមួយថ្ងៃទៅមួយ ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: warattaya nilkuha put puttichai