CamNews

តារា 

គៀត សុវណ្ណ​ឡាង រំភើប​ចិត្ត​ពេល​ឃើញ ទស្ស​និក​ជន​អ្នក​គាំ​ទ្រ​រូប​នាង

អតីតតារាសម្ដែង សាច់សខ្ចី គៀត សុវណ្ណឡាង ដែលទើបនឹងបង្ហាញវត្តមាន ជាថ្មីលើ
កញ្ចក់ទូរទស្សន៍ បន្ទាប់ពីនាងបានបាត់វត្តមាន ជិត១ឆ្នាំជាង ពេលដែលនាងបាត់វត្តមាន
នោះ គ្មានអីក្រៅពីគេងញុំានៅផ្ទះ ឡើងចង់កើតជំងឺធុញផ្ទះទៅហើយ ការងារសម្ដែងក៏
មិនមានអ្នកណា ហ៊ានហៅនាង ព្រោះនាងបានប្រកាសក្ដែងៗថា នាងជាតារាហង្សមាស
ធ្វើឲ្យក្រុមហ៊ុនផ្សេងៗមិនហ៊ាន ហៅនាងនោះទេ ធ្វើអោយបាត់ចំណូល រាប់ពាន់ដុល្លារ
ក្នុងមួយខែៗ ។

ចំពោះវត្តមានលើឆាកតន្ត្រី លើកទី២នេះ នាងមានការភ្ញាក់ផ្អើល ស្ទើrធ្លាក់ពីលើឆាក
ដោយសារនាងបែរជាមានអ្នកគាំទ្រ ហែរហមមិនចាញ់តារាចម្រៀង ល្បីប៉ុន្មាននោះទេ
ដែលពួកគេបានជូននាងជាផ្កា រូបថត និងហ៊ោកញ្ជៀវ ដើម្បីបង្ហាញទឹកចិត្តស្រលាញ់គាំទ្រ
អោយអស់ពីបេះដូងតែម្ដង ដែលធ្វើអោយនាង ស្ទើរស្រក់ទឹកភ្នែកព្រោះក្ដីរំភើបពេក ។

គេមិនបានដឹងថានាង មានអ្នកគាំទ្រពីពេលណាទេ សម្រាប់តែមកលេចមុខគាំទ្រតែម្ដង
អ្នកគាំទ្រនាងម្នាក់បានប្រាប់ Looking TODAY ថា តាមពិតពួកគេស្រលាញ់ពេញចិត្ត
គៀត សុវណ្ណឡាង តាំងពីនាងនៅជាតារាសម្ដែងម៉្លេះ ដោយសារនាងមានសម្រស់ស្រស់
ស្អាត ភ្នែកធំៗ ច្រមុះស្រួចៗ មាត់តូច ដើមទ្រូងស្អាត  ប្រៀបដូចជាតារាកូរ៉េ សម្រស់របស់
នាងស្អាតលើស តារាសម្ដែងធម្មតាទៅហើយ។

បើនិយាយក្នុងចំណោម អ្នកចម្រៀងវិញនាងស្អាតដាច់គេ តែទឹកដមសំលេងនៅរាងស្ទើរ
តែបន្តិច។ បើនាងប្រឹងតែបន្តិច នាងច្បាស់ជាល្បីលឿនមិនខាន   អ្នកគាំទ្រនាងបន្តទៀត
ថា ពួកគេនឹងគាំទ្រ គៀត សុវណ្ណឡាង   រហូតដល់នាងឈប់លេងសិល្បៈ ពួកគេនឹងបន្ត
ផ្ដល់ជាកម្លាំងចិត្ត ដល់នាងគ្រប់ពេលវេលា  បើទោះជាកន្លងមកគេចាំស្ដាប់  បទចម្រៀង
ឡើងស្ទើរតែអស់ការអត់ធ្មត់   ក្នុងការរង់ចាំក៏ដោយ   តែពួកគេមិនបន្ទោសនាងទេ ព្រោះ
គ្រប់យ៉ាងក្រុមហ៊ុនជាអ្នករៀបចំ មិនមែននាងចង់ចេញក៏ចេញបាននោះទេ ។

តារាចម្រៀងស្រីស្រស់ស្អាតដាច់គេ គៀត សុវណ្ណឡាង បានប្រាប់ Looking TODAY ថា
នាងពិតជាមានអារម្មណ៍ថា    សប្បាយចិត្តបំផុតពេល   បទចម្រៀងចេញលក់លើទីផ្សារ
ព្រោះនាងរង់ចាំយូរក្រែលដែរហើយ   តែមិនមែនមានតែនាងទេ ដែលរង់ចាំតារាចម្រៀង
ផ្សេងៗក៏ដូចគ្នា អ្វីដែលនាងរំភើបបំផុត  គឺអ្នកគាំទ្រដែលមកគាំទ្រដល់ឆាក ដែលនាងពី
មុនសូម្បីតែគិត ក៏នាងមិនដែលគិតដល់ផង ហើយនាងក៏អរគុណដល់ទស្សនិកជនដែល
គាំទ្រនាងអស់ពីចិត្ត ដែលស្រលាញ់សុវណ្ណឡាង ៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Entertainment khmer star