CamNews

តារា 

Kim Kardashian ប្រកាសមានផ្ទៃពោះ ជាមួយមិត្តប្រុស

តារាបង្ហាញម៉ូដសម្លៀកបំពាក់ល្បីល្បាញនាង Kim Kardashian ដែលជាមិត្តស្រីរបស់តារាចម្រៀង
Rap បុរសលោក Kanye West ក្នុងឆ្នាំ ២០១២ កន្លងមកនេះមិនសូវជាមានរឿងល្អប៉ុន្មាននោះទេតែ
សម្រាប់ឆ្នាំ ២០១៣ នេះនាងកំពុងតែសម្លឹងមើលរឿងល្អៗជាច្រើនដែលកំពុងតែនឹងរៀបកើតឡើង។

ជាមួយគ្នានេះនាថ្ងៃទី ១ មករានាងបានប្រកាសឱ្យពិភពលោកដឹងថានាងមានផ្ទៃពោះជាមួយមិត្តប្រុស
របស់នាងហើយ ដែលកូនក្នុងផ្ទៃមានអាយុជាង ២ ខែមកហើយ។ អ្នកទាំង ២ ត្រូវបានគេដឹងថាមាន
ស្នេហាមកជាង ៨ ខែមកហើយ។

ក្រោយពេលដែលបានប្រកាសជាសាធារណៈពីរឿងនេះតាមរយៈ ទ្វីតទ័រ របស់នាងនោះមានប្រិយ
មិត្តជាច្រើនបានជូនពរនាងនិងកូននាឆ្នាំ ២០១៣ នេះរួមមានក្រុមគ្រួសាររបស់នាងផងដែរ។ យើង
ចាំមើលទាំងអស់គ្នាថាតើនាងអាចនឹងរៀបការជាមួយមិត្តប្រុសនាឆ្នាំ ២០១៣ នេះដែរឬទេ?

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: kim kardashain sexy dress picture star