CamNews

ព័ត៌មានអន្តរជាតិ 

ភាពយន្ត ពិសេស ស្តីពី ស្តេចគ្រឿងញៀន ទទួលបានចំណាត់ថ្នាក់លេខ ២ នៅ Box Office ប្រទេសម៉ិចសិក

ព័ត៌មានអន្តរជាតិ ​៖ ខ្សែភាពយន្តថ្មី ស្តីពីដំណើររត់គេចខ្លួន​ពីសំណាក់ស្តេចគ្រឿងញៀន Joaquin "El Chapo" Guzman បានឈរនៅលំដាប់កំពូល ដោយជាប់ចំណាត់ថ្នាក់លេខ ២ នៅ box office នាប្រទេសម៉ិចសិក នេះបើយោងតាមសេចក្តីរាយការណ៍ ក្នុងស្រុក ប្រទេសម៉ិចសិក ចេញផ្សាយ ឲ្យដឹងថា អំឡុងថ្ងៃអាទិត្យកន្លងទៅនេះ ។


ប្រភពបន្តអោយដឹងថា ខ្សែភាពយន្តដែលកំពុងតែទទួលបានការពេញនិយមលើកនេះ មានចំនង ជើងថា "El Chapo: The Escape of the Century,"    ជាប់​ ចំណាត់ថ្នាក់ លេ​ខ ២​ ​បន្ទាប់ពីខ្សែភាព យន្តហូលីវូដ "Point Break,"  នេះបើយោងតាមរបាយការណ៍ ពី daily El Universal  របាយការណ៍ បន្តឲ្យដឹងថា "El Chapo: The Escape of the Century" ទទួលបានអ្នកចូលទស្សនា ចំនួន ១៤៤ នាក់ក្នុងមួយលើកៗ ខណៈ ភាពយន្តហូលីវូដ ពីអាមេរិក "Point Break," ទទួលបានអ្នកចូលទស្ស នាចំនួន ១៥៤ នាក់ក្នុងមួយលើកៗ។ ភាពយន្ត "El Chapo: The Escape of the Century," គឺជា ខ្សែភាពយន្តនិយាយពីដំណើររឿងស្តេចគ្រឿងញៀន រត់គេចខ្លួន ពីពន្ធនាគារ ដែលមានការយាម កាមសន្តិសុខខ្ពស់ តាមរយៈរូងផ្លូវក្រោមដី ជម្រៅជ្រៅ   និង  មានរយៈ ចម្ងាយឆ្ងាយដល់ទៅ ១,៥ គីឡូម៉ែត្រឯណោះ។ ថ្ងៃចាក់បញ្ជាំងដំបូង   នៅប្រទេស ម៉ិច សិក El Chapo: The Escape of the Century រក  ប្រាក់  ចំនូលបានដល់ទៅ 800,000 pesos   ។ អ្នកដឹកនាំ  ខ្សែភាពយន្ត លោក Axel Uriegas តាម  រយៈការ  ធ្វើបទសម្ភាសន៍ជាមួយនឹង ទស្សនាវដ្តី Proceso ឲ្យដឹងថា តាមរយៈការ ទស្សនាដោយផ្ទាល់ខ្សែភាពយន្ត អ្នកទាំងអស់គ្នា អាច  ទទួល   ជ្រាបពីជនទាំងឡាយណា ដែល ជាប់ពាក់ព័ន្ធនឹងការរត់គេចខ្លួន ស្តេចគ្រឿងញៀន ចាប់តាំងពីថ្នាក់កំពូល ដល់ថ្នាក់ក្រោម ។

គួររំឮកថា អាជ្ញាធរ ប្រទេសម៉ិចសិក បានធ្វើការចាប់ឃាត់ខ្លួន មនុស្សជា  ច្រើននាក់ ភាគច្រើនជា ក្រុមការងារឆ្មាំគុក ដែលត្រូវបានគេមានជំនឿជាក់អោយដឹងថា ជាអ្នកជួយសម្រួលការងាររត់គេច ខ្លួនស្តេចគ្រឿងញៀន អំឡុងខែ កក្កដា កន្លងទៅនេះ ៕

- អាន ៖ "ភ្ញាក់ផ្អើល" ផ្ទុះអាវុធមុននេះ ស្លាប់ ៥នាក់ ខណៈចាប់បាន ស្តេចគ្រឿងញៀន វិញហើយ ក្រោយហែកគុក ៦ខែ (វីដេអូ)

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news Mexico Drug lord ISIS