CamNews

ព័ត៌មានអន្តរជាតិ 

"ភ្ញាក់ផ្អើល" ផ្ទុះអាវុធមុននេះ ស្លាប់ ៥នាក់ ខណៈចាប់បាន ស្តេចគ្រឿងញៀន វិញហើយ ក្រោយហែកគុក ៦ខែ (វីដេអូ)

ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរប្រទេស ម៉ិចសិក ចាប់បានសាជាថ្មីហើយ ស្តេចគ្រឿងញៀន Joaquin "El Chapo" Guzman ៦​ខែក្រោយពីរត់គេចខ្លួន តាមរយៈរូងផ្លូវក្រោមដី​ ពី  ពន្ធនាគារដែលមានការ យាមកាមសន្តិសុខខ្ពស់បំផុតរបស់ម៉ិចសិក ។

គូសបញ្ជាក់ដោយផ្ទាល់ នៅលើបណ្តាញសង្គម  ទ្វីតធើ    ប្រធានាធិបតី  ម៉ិចសិក លោក Enrique Pena Nieto អោយដឹងថា ៖ "បេសកម្មទទួល  បានជោគជ័យ ពួកយើងចាប់ស្តេចគ្រឿងញៀនបាន វិញហើយ" ។ គួរបញ្ជាក់ថា Guzman គឺ ជាស្តេច  គ្រឿងញៀន លើសាកលលោក ដែលក្រុមខ្លួន ជំ នាញក្នុងការជួយ   ដូរ ខុស ច្បាប់  បណ្តា  គ្រឿងញៀន មួយចំនួនរួមមានដូចជា កូកាអ៊ីន ហេរ៉ូអ៊ិន និង methamphetamines ជាដើម ចូលទៅក្នុងទឹកដី សហរដ្ឋអាមេរិក តាមរយៈក្រុមរបស់ខ្លួនដែល មានឈ្មោះថា Sinaloa មាន Guzman ជាប្រមុខ។

៦ខែមុន Guzman ដែលត្រូវបានគេស្គាល់ថា ជាស្តេចគ្រឿង ញៀន លើលោក បានរត់គេចខ្លួនបាន សម្រេច តាមរយៈរូងផ្លូវក្រោមដីរយៈជម្រៅជ្រៅ  ដល់ទៅ ១០ម៉ែត្រ   និងរយៈចម្ងាយឆ្ងាយដល់ទៅ ១,៥ គីឡូម៉ែត្រ ។ ប្រធានាធិបតី ម៉ិចសិក លោក   Pena  Nieto ពណ៌នា ពីការចាប់ខ្លួនស្តេចគ្រឿង ញៀនបានសាជាថ្មីលើកនេះអោយដឹងថា គឺជាភាព  ជោគជ័យ  មួយដ៏អស្ចារ្យ និងសរបញ្ជាក់ដល់ បណ្តាពលរដ្ឋម៉ិចសិក អោយដឹងពីភាពមានទំនុកចិត្ត ទៅ  លើសមត្ថភាពរដ្ឋ ក្នុងការធានាបាន នូវ ការអនុវត្តបទបញ្ជា និងច្បាប់។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា បេក្ខភាពស្តេចគ្រឿងញៀន រូបនេះ ត្រូវបានចាប់ឃាត់ខ្លួន បានសាជាថ្មី បន្ទាប់ពីមានការបាញ់តទល់ជាមួយនឹងកងកម្លាំងជើងទឹក  ប្រទេសម៉ិចសិក នៅក្នុង ទីក្រុង Los Mochis រដ្ឋ Sinaloa ដែលជាទឹកដីនៃស្រុកកំណើត ស្តេចគ្រឿងញៀនផ្ទាល់តែម្តង មាន ទីតាំងស្ថិតនៅភាគខាងជើង   ឈៀង  ខាងលិច  ប្រទេសម៉ិចសិក ។ ហោចណាស់ ជនសង្ស័យ ៥ នាក់ ផ្សេងទៀត ដែលជាសមាជិកស្តេចគ្រឿងញៀន ត្រូវបានបាញ់សម្លាប់អំឡុងការវាយឆ្មក់លើក នេះ​ ដែលចាប់ចេញប្រតិបត្តិការដោយ អាជ្ញាធរម៉ិចសិក  រួមមាន ដូចជា កងទ័ពជើងគោក កងទ័ព ផ្លូវទឹក និង មន្រ្តីប៉ូលីសជាដើម ៕

- អាន ៖ កំពូល ស្តេចគ្រឿងញៀន ចាយលុយ ៥០ លានដុល្លារ ជួល វិស្វករ ជីកផ្លូវក្រោមដី អោយ Jailbreak (មានវីដេអូ)

- អាន ៖ លេចចេញ តម្រុយ កំពូលស្តេចគ្រឿងញៀន អាចប្រើ សត្វស្លាប​ ធ្វើតេស្តិ៍គុណភាពខ្យល់ ផ្លូវក្រោមដី មុនហែកគុក

 

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Mexico Drug lord ISIS