CamNews

តារា 

គួចាឡឺយ គ្មានគម្រោងអញ្ជើញសមាជិកក្រុម F4 ​ឲ្យចូល​រួម​មង្គល​ការខ្លួនឡើយ

(តៃវ៉ាន់)៖ តារាសម្តែងតៃវ៉ាន់វ័យ៣៤ឆ្នាំ លោក Vic Chou (គួចាឡឺយ) និងមិត្តស្រីនាង Reen Yu បានប្រកាសជាសាធារណៈ​នៅលើបណ្តាញ​ទំនាក់ទំនាង​សង្គម Weibo អំពីគម្រោងរៀបអាពាហ៍ពិពាហ៍របស់ពួកគេ ក្រោយមានទំនាក់ទំនងស្នេហាអស់រយៈពេល៤ឆ្នាំកន្លងមក។

ឆ្លើយ​តប​ក្នុង​បទ​សម្ភាសន៍អំពីការរៀបចំពិធីមង្គលការ Vic បានប្រាប់ឲ្យដឹងថា ខ្លួននឹងមិនអញ្ជើញ បណ្តាមិត្តភក្តិរួមការងារនៅ​ក្នុងរង្វង់សិល្បៈ រួមទាំង​សមាជិក ៣នាក់ផ្សេងទៀតនៃក្រុម​ F4 មកចូលរួមនោះទេ ព្រោះខ្លួនគ្រាន់តែរៀបចំពីធីបែបសាមញ្ញមួយតែប៉ុណ្ណោះ។ តែយ៉ាងណាមិញ សមាជិកក្រុម F4 នឹងត្រូវបានអញ្ជើញ​ឲ្យមានការចូលរួមក្នុង​ពិធីប្រគល់សញ្ជាបត្ររបស់ Vic ។

ប្រភពសិល្បៈ បានបង្ហើបឲ្យដឹងថា ទំនាក់ទំនងរបស់ពួកគេទាំង៤នាក់ មិនល្អប៉ុន្មាននោះទេ តែក៏មិនអាក្រក់ដូចអ្នកដទៃគេគិតនោះដែរ។ ទំនាក់ទំនងរបស់ពួកគេ គឺគ្រាន់តែជាមិត្តភក្តិរួមការងារក្រុមតែមួយប៉ុណ្ណោះ។

គួររំលឹកផងដែរថា នៅឆ្នាំ២០១៣ ពេលដែល Vannes Wu (ម៉ីជូ) រៀបមង្គលការ សមាជិកផ្សេងទៀត​របស់ F4 មិន​បាន​មាន​វត្តមាន​ចូល​រួម​នោះ​ទេ ដោយ​ប្រាប់​មូលហេតុ​ថា​រវល់​​។ នៅ​គ្រា​នោះ Wu ​បាន​បាន​និយាយ​ទាំង​មិន​ពេញ​ចិត្ត​នៅ​ក្នុង​បទ​សម្ភាសន៍​ដោយបន្ទោសថា៖ «ប្រសិនបើ​​ជា​មិត្តភ័ក្ដិ​នឹងគ្នាពិត​ប្រាកដ ទោះ​បី​ជា​ខ្ញុំ​ប្រារព្ធ​មង្គល​ការ​នៅ​ទី​ណា​ក៏​ដោយ ក៏ពួក​គេ​គួរ​តែមានវត្តមានចូលរួម»៕



Tags: Taiwan Int news Unt news Breaking news Taiwan F4