CamNews

តារា 

តារាឥណ្ឌូនេស៊ី ចំណាយ ៣៤ លានដុល្លារ រៀបការ ស៊ីវិល័យ ផ្អើលពេញផ្ទៃប្រទេស

ហ្សាកាតា៖ គូស្នេហ៍តារាឥណ្ឌូនេស៊ី វ័យក្មេងមួយគូ កំពុងទទួល ចំណាប់អារម្មណ៍ ដោយសារអាពាហ៍ពិពាហ៍ ដ៏អស្ចារ្យ របស់អ្នកទាំងពីរ ហើយត្រូវមតិមួយចំនួន លើកឡើងថា មិនចាញ់អាពាហ៍ពិពាហ៍ របស់តារាចិន Angelababy កាលពី ប៉ុន្មានថ្ងៃមុននោះឡើយ ។

ស្រដៀងទៅពីមង្គលការ របស់តារាសម្តែងចិន ដ៏ល្បីល្បាញ នាង Angelababy និងស្វាមី Huang Xiaoming ដែលចំណាយរហូតដល់៣៤លានដុល្លា គូស្នេហ៍តារាសម្តែងឥណ្ឌូនេស៊ី នាង Chelsea Olivia Wijaya និងលោក Glenn Alinskie បានរៀបចំមង្គលការយ៉ាង ឱឡារឹកជាមួយនឹង នំអាពាហ៍ពិពាហ៍កំពស់៤,៥ ម៉ែត្រនិងរចនាម៉ូដ យ៉ាងស្រស់ស្អាត ដែលឱ្យអ្នកគាំទ្ររបស់ពួកគេ កោតស្ងប់ស្ញែង ចំពោះមង្គលការនេះ ជាមួយនិងកម្រងរូបភាព អាពាហ៍ពិពាហ៍ដ៏ ឥតខ្ចោះទៀតផង ។

ប្រភពព័ត៌មានមួយបានឱ្យដឹងថា ក្នុងថ្ងៃមង្គលការ តារាសម្តែង និងជាតារាចម្រៀងវ័យ២៣ឆ្នាំនាង Chelsea Olivia Wijaya និងស្វាមីវ័យ២៦ឆ្នាំ លោក Glenn Alinskie បានអញ្ជើញភ្ញៀវកិត្តិយស ទៅញ៉ាំអាហាពេលល្ងាច នៅសណ្ឋាគារ Mulia Senayanទីក្រុងហ្សាកាតាហើយ ក្នុងកម្មវិធីពេលព្រឹក ដែលធ្វើឡើងនៅក្នុងព្រះវិហារមួយ តារា សម្តែងរូបស្រស់ Olivia Wijayaមិនអាចទប់ទឹកភ្នែកបាន ដោយសារក្តីរំភើបពេក៕

ទស្សនារូបភាពជាមួយទំព័រកំសាន្តយើងខ្ញុំ ទាំងអស់គ្នា !


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Breaking news World news Unt news Hot news Singapore Indonesia Angelababy