CamNews

តារា 

តារាៗ ភាគច្រើនគាំទ្រលោក អូបាមា

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មីរបស់សហរដ្ឋអាមេរិកកាលពីម្សិលមិញនេះ
លោកអូបាមា បានជាប់ឆ្នោតសារជាថ្មី ខណៈដែលប្រជាប្រិយភាពរបស់លោកត្រូវបានតារា
ជាច្រើនក្នុងស្រុកពេញចិត្ត និងអបអរលោកជាខ្លាំង។

ក្នុងនោះក៏មានតារាវ័យក្មេងផងដែរ ដែលបាននាំគ្នា ផ្ញើរទ្វីត ទៅតាមទំព័រ ទ្វីតទ័រ ផ្ទាល់ខ្លួនដើម្បី
អបអរលោក អូបាមា ដែលបានជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិថ្មី។ ក្នុងនោះគេសង្កេតឃើញ
តារាវ័យក្មេងជាច្រើនដែលបានអបអរលោកអូបាមាដូចជា Demi Lovato, Niall Horan, Lea Michele
Dianna Agron, Chris Colfer, Naya Rivera, Bella Thorne, Shay Mitchell ជាដើមហើយនៅមាន
ច្រើនទៀត ដែលមិនអាចនឹងរាប់អស់។

គេសង្កេតឃើញថាលោកអូបាមា នៅតែមានប្រជាប្រិយភាពដែលទទួលបានពីសំនាក់អ្នកមាន
ឈ្មោះល្បីធំ ដែលជាហេតុនាំអោយលោកឈ្នះឆ្នោតលើកនេះ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ justjaredjr 


Tags: usa eletion 2012 star