CamNews

តន្រ្តី 

សាន់ដេ បញ្ចេញវីដេអូមួយ អួតបទ Original ៥ បទរបស់ខ្លួន (វីដេអូខាងក្នុង)

មួយរយៈពេលចុងក្រោយនេះ យើងបានសង្កេតឃើញថា សន្ទុះនៃការធ្វើបទចំរៀង Original
មិនលំនាំពីគេ នៃចំរៀងខ្មែរយើង គឺពិតជាមានសន្ទុះខ្លាំងក្លាណាស់ ។ ផលិតកម្មក្នុងស្រុកធំៗ
ដូចជា ហង្សមាស ថោន និង ភ្លេងរីខត ជាដើមបានស្វះស្វែងខំប្រឹងសរសេរបទថ្មីជាច្រើនមក
អួតគ្នា ។ ឥលូវនេះ ផលិតកម្មសាន់ដេ ក៏បានមកចូលរួមប្រជែងបទ Original និងគេដែរ ។



សាន់ដេ បានបង្ហោះវីដេអូមួយ មានរយៈពេល ១ នាទី ៣៨ វិនាទី ចូលទៅក្នុងគណនី Youtube
របស់ខ្លួន ។ វីដេអូនោះគឺចង់បង្ហាញអំពី ៥ បទដែលជាស្នាដៃនិពន្ធមិនលំនាំពីគេរបស់ខ្លួន ចែក
ជូនទស្សនិកជនទស្សនា អោយបានដឹងថា ផលិតកម្មខ្លួនក៏មានបទ Original ដែរ ។

ទស្សនិកជនខ្លះនិយាយថា ឥលូវនេះបទ Original ខ្មែរយើងចាប់ផ្តើមមានខ្លះៗហើយ ចំណែក
ទស្សនិកជនខ្លះៗទៀតបានរិះគន់ថា នេះគ្រាន់តែជាបទចាស់ៗ ហើយសរុបទៅមិនបាន ១ វុល
ពេញផង មិនដូចផលិតកម្មផ្សេងដែល គេចេញបទ Original បាន ២ ទៅ ៣ វុលរួចទៅហើយ ។
យ៉ាងណាមិញ វាក៏ជាសញ្ញាល្អមួយផងដែរសំរាប់ វិស័យសិល្បះចំរៀងរបស់យើង ៕


ដោយ ៖ លីលី
ប្រភព ៖ youtube 


Tags: khmer star star singer freshie cambodia entertainment sunday