CamNews

តារា 

អីយ៉ា! មើលធៀបការរបស់ Warattaya និង Put ស្រស់ស្អាតណាស់

ថៃ ៖ ស្រលាញ់មើលចិត្តគ្នាជាង ៥ ឆ្នាំមកហើយ ពេលនេះតារាសម្តែងស្រីនាង Warattaya nilkuha និងលោក Put puttichai បានសម្រេចចិត្តដឹកដៃគ្នាចូលរោងការនៅថ្ងៃទី ១៦ ខែវិឆ្ឆិកា ឆ្នាំ ២០១៨ នេះហើយ ។ 

កាលពីពេលថ្មីៗនេះ តារាសម្តែងថៃទាំងពីរដួងនេះបានបង្ហោះ ធៀបការរបស់ពួកគេនៅលើគណនីអុិនស្រ្តាក្រាម ឃើញថាពិតជាស្រស់ស្អាត និងថ្លៃថ្នូរ សាកសមជាមួយកត្តិយសរបស់ នាង Warattaya nilkuha និងលោក Put puttichai ខ្លាំងណាស់ ។

គួរបញ្ជាក់ឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះ Put បានសុំមិត្តស្រីរៀបការនៅឯក្រៅប្រទេសយ៉ាងរ៉ូមែនទិចតែម្តង ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: warattaya nilkuha put puttichai