CamNews

តារា 

ម៉ា នីកា ក្ដៅចុងច្រមុះ នឹងដំណឹង​ស្នេហ៍​ជាមួយ ប៉ែន ចំរ៉ុង

ភ្នំពេញ៖ តារាសម្តែង និង ជាតារាម៉ូឌែល វ័យក្មេងកញ្ញា ម៉ា នីកា បានចេញមុខច្រានចោល
ចំពោះព័ត៌មានដែលបាន ចុះផ្សាយ ថា នាងបានលួចបង្កាត់ភ្លើងស្នេហ៍ក្រៅឆាក ជាមួយតារា
សម្តែងមានប្រជាប្រិយភាព លោក ប៉ែន ចំរ៉ុង ។

ផ្តល់បទសម្ភាសន៍ជាមួយភ្នាក់ងារ គេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី៩
ខែកក្កដា ឆ្នាំ២០១៣ នេះ កញ្ញា ម៉ា នីកា បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ចំពោះទស្សនាវដ្តីក្នុង
ស្រុកមួយ ដែលបានចុះផ្សាយថា នាងមាន ទំនាក់ទំនងស្នេហាជាមួយ លោក ប៉ែន ចំរ៉ុង និង
DJ ឃ្លាំង។

តាមរយៈគេហទំព័រ LookingTODAY ស្រីស្រស់ ម៉ា នីកា បាននិយាយប្រាប់ឱ្យដឹង ទាំងអារម្មណ៍
មិនសូវសប្បាយថា "បងឯងមើល....! ថ្មីៗនេះមានទស្សនាវដ្តីក្នុងស្រុកមួយនោះ បានចុះផ្សាយ ថា
ខ្ញុំមានទំនាក់ទំនងស្នេហា ជាមួយលោក ប៉ែន ចំរ៉ុង ហើយមិនត្រឹមតែប៉ុណ្ណោះ ថែមទាំងលើកឡើង
ទៀតថា ខ្ញុំក៏កំពុងតែលួចមានទំនាក់ទំនងស្នេហាជាមួយពូ ឃ្លាំង ក្នុងពេលតែមួយ ទៀតផង។ ប៉ុន្តែ
ខ្ញុំក៏សូមប្រាប់ទៅដល់ទស្សនិកជន ឱ្យបានដឹងច្បាស់ថា សូមមេត្តាកុំយល់ច្រឡំ ព្រោះថា អ្វីដែល
ខាងទស្សនាវដ្តីមួយនេះ បានចុះផ្សាយនោះមិនមែន ជាការពិតនោះទេ គឺចុះផ្សាយដោយគ្មាន ការ
ពិតតែម្តង..!"។

កញ្ញា ម៉ា នីកា បានបន្តថា "ខាងគាត់ (ទស្សនាវដ្តី) ក៏ធ្លាប់ខលមកសម្ភាសន៍ខ្ញុំដែរ ហើយខ្ញុំក៏បាន
បកស្រាយ និង ឆ្លើយប្រាប់ទៅវិញថា មិនមានរឿងនេះទេ ហើយក៏អត់មានពាក់ព័ន្ធអី ជាមួយ
នរណាទាំងអស់។ ប៉ុន្តែនៅតែចុះផ្សាយ ផ្ទុយពីការបកស្រាយ និងចម្លើយរបស់ខ្ញុំ ដដែល ពោលគឺ
មិនបានសរសេរពីអ្វីដែលខ្ញុំបកស្រាយ ឱ្យនោះឡើយ"។

កញ្ញា ម៉ា នីកា បានបញ្ជាក់ប្រាប់ថា ពីមុនខ្ញុំ និងបង ប៉ែន ចំរ៉ុង គឺធ្លាប់ថតសម្តែងជាមួយគ្នា។ ម្យ៉ាង
ទៀត ពូឃ្លាំង ហើយនឹង ខ្ញុំក៏ធ្លាប់ថតបទចម្រៀង ជាមួយគ្នាដែរ ចឹងបានជាពេលខ្លះខ្ញុំចេញទៅណា
មកណាជាមួយគាត់ ដូច្នេះ ពេលដែលគេឃើញគេគិតថាខ្ញុំ មានទំនាក់ទំនងជាមួយគាត់ តាមការពិត
គឺអត់មាននោះទេ។

ម៉ា នីកា បានបន្ថែមថា "ខ្ញុំមានអារម្មណ៍មិនសប្បាយ ក្នុងចិត្តទាល់តែសោះ នៅពេលដែលឮមិត្ត
ខលមកសួរម្តងហើយម្តងទៀត អំពីដំណឹងនៃ ការចុះផ្សាយព័ត៌មានពីខ្ញុំ យ៉ាងដូច្នេះ។ ខ្ញុំគិតថា
គាត់ (ទស្សនាវដ្តី) ចុះផ្សាយនេះ គឺធ្វើឱ្យប៉ះពាល់ខ្លាំងដល់កិតិ្តយសខ្ញុំផ្ទាល់ ហើយមួយវិញទៀត
ក៏ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និង កិតិ្តយស លោក ប៉ែន ចំរ៉ុង និង ពូ ឃ្លាំងផងដែរ"។

ទោះបីជាយ៉ាងណាក្តី កញ្ញា ម៉ា នីកា ក៏ទទួលស្គាល់ថា សព្វថ្ងៃនេះ មានបុរសៗជាច្រើន ទាំងអ្នក
រស់នៅក្នុងស្រុក និង ក្រៅស្រុក បាននឹងកំពុងតាមលួងលោម សុំការស្រលាញ់ពីនាង។ ប៉ុន្តែ ពេល
នេះនាងមិនទាន់ដាក់អារម្មណ៍គិតគូរ ទៅដល់រឿងនេះទេ គឺចង់ទុកបេះដូងឱ្យនៅទំនេរ និង ចង់រស់
នៅតែម្នាក់ឯងមួយរយៈទៀតសិន ទើបគិត ពីរឿងគូរអនាគត៕

Looking Today

Looking Today

Looking Today

Looking Today

 


ដោយ ៖ LookingToday
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment model manika pen chomrong