CamNews

តារា 

ព្រាប សុវត្ថិ ខាត់ សុឃីម និងនាយ កុយ ចាប់ដៃគ្នាជាគណកម្មការ ក្នុងកម្មវិធី Cambodia's Got Talent

កាលពីឆ្នាំ យើងបានដឹង រួចមកហើយថា ទូរទស្សន៍ហង្សមាស បានទិញសិទ្ធិផលិត កម្មវិធីល្បីៗ ជាច្រើនដែលក្នុងនោះ មានដូចជា The Voice, Got Talent, Cambodia's Idol ជាដើម ហើយឥលូវ នេះកម្មវិធីទី ២ បន្ទាប់ពី The Voice បានចេញជាពន្លក មកហើយ ។



Cambodia's Got Talent គឺជាកម្មវិធីថ្មី លំដាប់ថ្នាក់ អន្តរជាតិមួយទៀត ហើយដែល ទូរទស្សន៍ ហង្សមាសត្រៀម នឹងបើកធ្វើការប្រកួត ។ កម្មវិធី Cambodia's Got Talent នេះជាកម្មវិធី ប្រលង សមត្ថភាពចំរុះ មិនថាច្រៀង ឬសំដែងឡើយ ហើយអាចចូលរួម បានទាំង ក្មេងចាស់ ប្រុសស្រី ។ អ្វីដែលកាន់តែ ពិសេសនោះ តារាចំរៀងដ៏ល្បី ព្រាប សុវត្ថិ និងចាប់ដៃជាមួយនិង តារាស្រីជើង ចាស់ ខាត់ សុឃីម និងតារាកំប្លែង នាយកុយ ជាគណៈកម្មការ កាត់សេចក្តី ក្នុងកម្មវិធីនេះ ។ មិន ត្រឹមតែប៉ុណ្ណោះ ប្រុសស្អាត ប៉ែន ចំរុងនិង ញ៉ែម សុគន្ធ នឹងធ្វើជាពិធីករ ។



កម្មវិធីនេះ ចាប់ផ្តើមទទួលពាក្យ ពីថ្ងៃនេះទៅហើយ រហូតដល់ថ្ងៃទី ៣១ កក្កដា ២០១៤ ហើយ ទស្សនិកជន ដែលមានបំណង ចង់ចូលប្រលង សូមអញ្ជើញ ទទួលពាក្យបាន ដោយឥតគិតថ្លៃ នៅក្រុមហ៊ុន ហង្សមាសវីដេអូ Motion Studio និង ស្ថានីយ៍ប្រេងឥទ្ធនះ តេលា ។ 

 

ដោយ ៖ លីលី
ប្រភព ៖ facebook 


Tags: star singer actress comedian preap sovath khat sokhim neay koy hangmeas cambodia got talent