CamNews

តារា 

ឆយី ព្រលែង​ដើមទ្រូង ម៉ាឈ្នះដៃ...ភ្លេច​គិត​ពី​ភ្នែក​មហាជន

ភ្នំពេញៈ អស់រយៈពេលជាង ១ឆ្នាំមកហើយ ធ្លាប់មានតារាសម្តែងសិចស៊ីម្នាក់ ត្រូវបានទទួល
រង ការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់មហាជន ខណៈដែលនាង បានស្លៀកពាក់ បញ្ចេញភាព
ដើមទ្រូង មានភាពសិចស៊ី នៅពេលទៅ សម្តែងនៅអាមេរិក។ ដោយឡែកថ្មីៗនេះ តារាសម្តែង
ស្រីល្បីឈ្មោះ គួរសមមួយរូប កញ្ញា ឆយី ស្រាប់តែស្លៀកពាក់ បង្អួតដើមទ្រូង យ៉ាងចាស់ដៃ
ដោយមិនខ្វល់ពីអារម្មណ៍ និងក្រសែភ្នែក របស់មហាជន ដែលសម្លឹងមើលមកនាង ទាល់តែ
សោះ ។

កាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣នេះ មានវត្តមានតារាប្រុសស្រី ជាច្រើនរយនាក់
បានធ្វើដំណើរទៅចូលរួមក្នុងកម្មវិធី “អាណាចក្រតារា” ដោយនៅក្នុងនោះ តារាស្រីជាច្រើន
បានខិតខំច្នៃម៉ូដ សម្លៀកបំពាក់ យ៉ាងស្រស់ស្អាត ប្លែកៗពីគ្នាជាមួយ រូបស្រស់ឆើតឆាយ ។
ក្នុងនោះគេសង្កេតឃើញ តារាស្រីទាំងអស់ និយមជាមួយរ៉ូប ដែលសិចស៊ីបញ្ចេញ សាច់
លើក្រោម បង្អួតសាច់ដើមទ្រូង ប្រជែងគ្នាប្រៀប ដូចជាតារាបរទេស ភ្លេចប្រពៃណីខ្មែរ។

គេសង្កេតឃើញ តារាសម្តែងស្រីស្រស់ សម្បូរសាច់ដើមទ្រូង កញ្ញា ឆយី ហាក់មានភាពលេច
ធ្លោត្រង់ ការស្លៀកពាក់រ៉ូបពណ៌ក្រហម ឆ្លុះសាច់ បញ្ចេញភាពស៊ីវិល័យ សាច់ដើមទ្រូងទ្រលុក
ទ្រលុន ស្ទើរតែទាំងស្រុង (បិទតែចុងសុដន់) បានធ្វើឲ្យទស្សនិជន មានការិះគន់ យ៉ាងចាស់ដៃ
ទៅលើការស្លៀកពាក់របស់នាង ថា ហេតុតែចង់ស្អាត និងទាក់ទាញ ការចាប់អារម្មណ៍ ខំប្រឹង
ស្លៀកពាក់ សម្ញែងដើមទ្រូង ភ្លេចគិតពីប្រពៃណីខ្មែរ និងក្រសែភ្នែកមហាជន។

បើតាមប្រភពពី ទស្សនិកជនមួយចំនួន បានលើកឡើងថា កន្លងមកធ្លាប់មាន តារាស្រីមួយដួង
ចេញទៅសម្តែងនៅ ក្រៅប្រទេសគ្រាន់តែ គាត់ស្លៀកជាមួយ រ៉ូបសលាយ ជាមួយស្បៃពណ៌
សាច់ គ្រាន់តែបង្ហាញ ចង្អូរដើមទ្រូងតិចសោះ ធ្វើឲ្យទស្សនិកជន រិះគន់យ៉ាងចាស់។ ចុះទម្រាំ
តែ កញ្ញា ឆយី ស្លៀកពាក់បង្ហាញ នៅមុខមហាជនស្រស់ៗ នៅមជ្ឈមណ្ឌលកោះពេជ្រនោះ
តើទៅជាយ៉ាងណា នាងមិនមានការគិត ឬក៏អៀនខ្មាសទេ ? ស្លៀកពាក់បែបនេះ ភ្លេចប្រពៃ-
ណីខ្មែរ ហើយមែនទេ?

បើតាមប្រភពដដែលបង្ហើបប្រាប់ ឲ្យដឹងទៀតថា គ្រាន់តែនាងធ្វើដំណើរ មកដល់កម្មវិធី
ហើយធ្វើដំណើរ ចូលទៅក្នុងកម្មវិធីនោះគេ ហាក់មិនឃើញនាង មានភាពខ្លាចរអា និងការ
តាមសម្លឹងមើល នាងមិនដាក់ភ្នែកនោះទេ ប្រហែលជាមានការគិតថា ការស្លៀកពាក់នោះ
ធ្វើឲ្យមានការ ទាក់ទាញការ ចាប់អារម្មណ៍ខ្លាំង ជាងការរិះគន់។

ទស្សនិកជន ក៏ដូចជាកូនខ្មែរជានារីៗ បានបង្ហាញអារម្មណ៍ មិនពេញចិត្ត ចំពោះការស្លៀកពាក់
បែបសិចស៊ី ខើចលើខើចក្រោមរបស់ តារាស្រីទាំងអស់នោះទេ។ ពួកគេបានលើក ឡើងព្រមៗ
គ្នាថា តារាស្រីទាំងអស់មេត្តា មុនចេញទៅចូលរួមកម្មវិធី ណាមួយជា លក្ខណៈសាធារណៈ និង
ជាពិសេសក្នុង កម្មវិធីបែបទ្រង់ទ្រាយធំ គួរណាស់តែច្នៃម៉ូដ សម្លៀកពាក់បែបនារីខ្មែរ ស្លៀកពាក់
ឲ្យស័ក្តិសមភ្នែកគេ មើលមកផង..!។ មួយវិញទៀត គួរតែឆ្លៀតពេលនោះ បង្ហាញពីប្រពៃណី
វប្បធម៌ខ្មែរឲ្យគេ បានឃើញផងថា កូនខ្មែរ ស្ត្រីខ្មែរ ស្លៀកពាក់បែបខ្មែរ បង្អួតភ្នែកគេបែបនោះ
ស្រស់ស្អាតយ៉ាងណា?

Looking Today

 


ដោយ ៖ LookingTODAY
ផ្កល់សិទ្ធដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment chhor yi