CamNews

តារា 

បូនេតា ដាដេណា ត្រូវគេ​ចាប់​រំលោភ?

ភ្នំពេញៈ រូបថតជាច្រើនសន្លឹក ត្រូវបានតារាសម្តែងជើងចាស់ កាក់កប់តែតួអាប តួខ្មោចព្រាយ អ្នកនាង បូនេតា ដាដេណា បានបង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គមរបស់នាង ដោយមើលទៅ នាងហាក់កំពុងតែត្រូវបុរសមាឌមាំម្នាក់ កំពុងតែធ្វើបាប ដោយបានចាប់នាងផ្តួល ក្នុងបំណងប៉ុនប៉ងរំលោភ ទៅលើនាងនៅលើវាលស្មៅ កណ្ដាលថ្ងៃត្រង់ ។

តាមរយៈការបង្ហាញរូបថតនោះ គេឃើញតារាសម្តែងកូនមួយ អ្នកនាង បូនេតា ដាដេណា បាន តស៊ូប្រតាយប្រតប់ជាមួយបុរសម្នាក់នោះដែរ ប៉ុន្តែនាងហាក់ដូចជា គ្មានកំលាំង គ្រប់គ្រាន់ក្នុងការតស៊ូនោះទេ ដោយធ្វើឲ្យអ្នកគាំទ្រ នាងជាច្រើន នៅពេលដែលបានឃើញរូបថត ទាំងអស់នេះ ហើយបានលាន់មាត់ថា “ អីយ៉ា! បូនេតា ដាដេណា ត្រូវគេចាប់រំលោភមែនឬ ក៏ជាឈុតសម្តែង នៅក្នុងរឿងដែលនាង កំពុងតែដំណើរការថតនេះទេ?” ។

បើទោះបីជាយ៉ាងណា អ្នកនាង បូនេតា ដាដេណា បានប្រាប់តាមរយៈសារ អេឡិចត្រូនិចថា រូបភាពទាំងនេះ គ្រាន់តែជាការសម្ដែងក្នុងរឿងមួយ មានចំណងជើងថា "ប្រពន្ធខ្ញុំអាប" ក្នុងវគ្គមួយដែលរូបនាង ត្រូវបានតារាសម្ដែង ម៉េង ប៊ុនឡូ ចាប់រំលោភ តែមិនបានសម្រេចទេ ព្រោះវគ្គនេះ មានអ្នកមកជួយទាន់ គឺតារាសម្ដែង ចន អេឡិចហ្សូរ៉ា ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news