CamNews

តារា 

ពេជ្រ ខេនឌី ទាត់ចោល​សិល្បៈ​ស្រវ៉ា​ជំនួញ

ភ្នំពេញៈ តារាស្រី ដែលចូលចិត្ត តុបតែងខ្លួន បញ្ចេញ សាច់ដើមទ្រូង កញ្ញា ពេជ្រ ខេនឌី ត្រូវបានគេចាត់ទុកថា ជាតារាស្រីភ្នែកបន្ទោរ ភ្លឹបភ្លេត ដូចអំពិលអំពែក ម្តងចូលប្រឡូកសិល្បៈ ម្តងផ្អាកមិនទៀង។ ហើយថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហើបឲ្យដឹងថា នាងកំពុងតែ មានគម្រោង ផ្អាកការងារ សិល្បៈមួយរយៈពេលធំ ព្រោះតែជាប់ដៃរៀបចំ បើកហាងរកស៊ី ។

ក្រោយពីតារាសម្តែង និងជាតារាចម្រៀង កញ្ញា ពេជ្រ ខេនឌី បានក្លាយខ្លួន ជាម្ចាស់ផ្ទះវីឡាថ្មី តម្លៃជាង២០ម៉ឺនដុល្លារ មិនទាន់មិនបានរៀបចំ ពិធីឡើង គេហដ្ឋានថ្មីផង ស្រាប់តែនាងបង្ហើបថា នាងគ្មានគម្រោងរៀបចំ ពិធីឡើង គេហដ្ឋានថ្មី ជាលក្ខណៈធំដុំទេព្រោះ ថាពេលនេះនាង មានការមមាញឹក ជាមួយការងារ និងមានអារម្មណ៍ ថាហត់នឿយ ហើយសូម្បីតែការងារសិល្បៈ ក៏នាងដកឃ្លាឆ្ងាយពី សិល្បៈ ដែលហើយថា មិនត្រូវនាងអាច បញ្ចប់សិល្បៈទៅស្រវ៉ា ការរកស៊ីជំនួសវិញ ក៏ថាបាន ។

ថ្លែងប្រាប់ Looking TODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ តារាស្រីសាច់សរសម្បូរ សាច់ដើមទ្រូងច្រាសច្រាល កញ្ញា ពេជ្រ ខេនឌី បានប្រាប់ឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះ នាងមិនសូវបាន ប្រឡូកសិល្បៈប៉ុន្មានទេ ព្រោះថានាងមានការងារ ជាប់ដៃច្រើន មិនអាចដកឃ្លាបាន ណាត្រូវមើលការខុសត្រូវ រៀបចំផ្ទះសម្បែងណា ត្រូវឆ្លៀតរៀបចំ គម្រោងបើកហាងរកស៊ី ដូច្នេះហើយខ្លួននាងតែមួយ មិនអាចធ្វើបាន គ្រប់យ៉ាងទេ អ៊ីចឹងហើយបានជា នាងសុខចិត្ត ផ្អាកសិល្បៈមួយរយៈ មិនមែនមានន័យថានាង ឈប់ទាំងស្រុងនោះទេ ។

តារាស្រីវ័យ២៨ឆ្នាំរូបនេះ បានប្រាប់ឲ្យដឹងថា “ខ្ញុំទទួលស្គាល់ថា នេះមិនមែនជា លើកទី១ទេ ដែលខ្ញុំចូលសិល្បៈ ហើយក៏ផ្អាក ផ្អាកហើយក៏ ចូលវិញនោះ ប៉ុន្តែនេះមិនមែនជា ការតាំងចិត្ត របស់ខ្ញុំឡើយ ព្រោះថាខ្ញុំមានចិត្តស្រលាញ់ សិល្បៈខ្លាំង ហើយការដែលខ្ញុំ ត្រូវដកឃ្លានោះ គឺមកពីខ្ញុំមានការ មមាញឹកជាមួយ ការងារគ្មានពេលទំនេរ ជាក់ស្តែងថ្មីៗនេះ ខ្ញុំត្រូវរវល់រឿងត្រៀម បើកហាង លក់កាហេ្វថ្មីមួយ មានទីតាំង នៅក្នុងទីក្រុងភ្នំពេញ ដោយពេលនេះខ្ញុំ កំពុងតែ រៀបចំសម្លឹងរក មើលទីផ្សារ និងឡើងទៅក្រៅប្រទេស ជួបជាមួយក្រុមហ៊ុន ដែលគេមានលក់ កាហ្វេម៉ាកល្បីៗ ពោលគឺខ្ញុំត្រូវឡើង ចុះក្រៅប្រទេស ជាញឹាកញាប់ ” ។

កញ្ញា ខេនឌី ក៏បានប្រាប់ឲ្យដឹង បន្ថែមទៀតថា នាងក៏មានការព្រួយបារម្ភ ទៅលើប្រជាប្រិយភាព ក្នុងសិល្បៈខ្លះៗដែរ តែនាងក៏ចង់ឆ្លៀត ពេលរៀបចំ គម្រោងជីវិតឲ្យ មានស្ថេរភាពសិន ព្រោះយើងមិនអាចស្រវ៉ា ការងារពីរក្នុងពេល តែមួយទេ ហើយបើសិនជា ការងាររកស៊ី ការបើកហាងកាហ្វេថ្មីនេះ បានទទួលជោគជ័យ មានលំនឹង នាងអាចដកឃ្លាទៅបន្តសិល្បៈ បាននោះនាងនឹងវិល មកចាប់អាជីពចាស់វិញ ៕

ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត

Looking Today

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news