CamNews

តារា 

ឌី សូនីតា បង្ហូរទឹកភ្នែក ក្នុងថ្ងៃខួបកំណើត

ភ្នំពេញៈ តារាសម្តែង និងជាតារាចម្រៀង អាចបកស្រាយបទ ជាភាសាបរទេស ដូចជា អង់គ្លេស ថៃ ចិន កូរ៉េ កញ្ញា ឌី សូនីតា បានសម្រក់ទឹកភ្នែកបង្ហាញ អារម្មណ៍ក្តុកក្តួល ព្រោះតែការរំភើបចិត្តខ្លាំង ដោយសារតែនាង ត្រូវបានក្រុមគ្រួសារ និងមិត្តរួមការងារ បានរៀបចំ ពិធីជប់លៀងខួបកំណើត ឲ្យនាងមានការភ្ញាក់ផ្អើល ។

ជាទូទៅឲ្យ តែដល់ថ្ងៃរៀបចំពិធី ជប់លៀងខួបកំណើតម្តងៗ គេសង្កេតឃើញថា អ្នកសិល្បៈ ស្ទើរតែគ្រប់រូបតែងតែ បង្ហាញភាពហ៊ឺហារចាយទុន រាប់ពាន់ដុល្លាររៀបចំកម្មវិធីយ៉ាងអធឹក អធម៌ ហើយមិនតែប៉ុណ្ណោះអ្នកសិល្បៈទាំងអស់នោះ តែងបង្ហាញស្នាមញញឹម យ៉ាងស្រស់បំព្រង ដើម្បីអបអរថ្ងៃខួបកំណើតរបស់ខ្លួន។ តែដោយឡែកតារាស្រីស្រស់ សម្បុរស្រអែមរូបនេះ បែរជាយកទឹកភ្នែក មកលុបលាងមុខ ក្នុងថ្ងៃខួបកំណើត ខុសពីតារាដទៃទៅវិញ ។

តារាស្រី កញ្ញា ឌី សូនីតា បានយករូបថត ជាច្រើនសន្លឹក បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ដើម្បីបង្អួតមហាជន ដោយនៅក្នុងរូបថត ទាំងអស់នោះ បានបង្ហាញឲ្យ ឃើញថា នាងត្រូវ បានក្រុមគ្រួសារ ធ្វើខួបកំណើត ឲ្យនាងមានការភ្ញាក់ផ្អើល នៅក្នុងបន្ទប់គេង ដែលធ្វើឲ្យនាងរំជួលចិត្តខ្លាំង រហូតទប់ទឹកភ្នែកមិនបាន។

សម្រាប់ថ្ងៃខួបកំណើត គម្រប់២២ឆ្នាំ របស់តារាស្រីស្រស់ កញ្ញា សូនីតា គឺមិនបានរៀបចំពិធី ជប់លៀង ធំដុំចាយលុយរាប់ពាន់ដុល្លារនោះទេ ។ តែផ្ទុយទៅវិញនាងបែរ ជាស្ទើរតែភ្លេចថ្ងៃ កំណើតរបស់ខ្លួន ព្រោះតែរវល់ជាមួយការងារ ដល់ថ្នាក់ ត្រូវក្រុមការងារ និងគ្រួសារលួច រៀបចំកម្មវិធីឲ្យនាង ដោយមិនដឹងខ្លួនទៅវិញ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news