CamNews

តារា 

ស៊ឹម ថៃណា ដកខ្លួនចេញពី​សិល្បៈ ទាំងមិន​សប្បាយចិត្ត ព្រោះមាន​គំនាប​ពីបុរស​ទ្រព្យស្តុក

ភ្នំពេញ៖ អតីតតារាចម្រៀងដើមទ្រូងសិចស៊ី ប្រចាំផលិតកម្មអឹម កញ្ញា ស៊ឹម ថៃណា  ត្រូវបាន
មហាជនទូទៅ និងស្រទាប់យុវវ័យមួយចំនួនដឹងថា នាងបានដកខ្លួនចេញពី សង្វៀនសិល្បៈ
បន្ទាប់ពីនាងបានប្រាប់បណ្តាញសារព័ត៌មាន ក្នុងស្រុកជាសាធារណៈ ថានាងនិងផ្អាកពីអាជីព
សិល្បៈមួយរយៈ ។ តែយ៉ាងណានោះនាងក៏មិនទាន់ដឹងថា នឹងត្រឡប់មករកអាជីព ជាអ្នក
សិល្បៈវិញ ឬនៅថ្ងៃណានោះទេ ។

បន្ទាប់ពីតារាចម្រៀងនិយមសិចស៊ី បញ្ចេញដើមទ្រូង កញ្ញា ស៊ឹម ថៃណា បានប្រកាសថានឹង
ឈានជើងដើរចេញពីសិល្បៈមកមហាជន និងស្រទាប់យុវវ័យមួយចំនួន មិនដែលបានឃើញ
វត្តមានរបស់នាង បង្ហាញនៅលើកញ្ចក់ទូរទស្សន៍ឡើយ ។ ហេតុដូច្នេះបានធ្វើឲ្យអ្នកគាំទ្រ
របស់នាង បានដឹងជាក់ច្បាស់ថា តារាចម្រៀងរូបនេះ ពិតជាសម្រេចចិត្តដើរចេញពី សង្វៀន
សិល្បៈពិតប្រាកដមែន ។

ប៉ុន្តែជុំវិញនឹងការសម្រេចចិត្ត ដើរចេញពីសង្វៀនសិល្បៈ របស់តារាចម្រៀងដើមទ្រូងធំ សម្បូរ
ស្នេហ៍កញ្ញា ស៊ឹម ថៃណា នាពេលនេះត្រូវបានប្រភពចេញពី អ្នកនៅក្នុងចង្កោមសិល្បៈ និងជា
មិត្តភក្តិស្និតស្នាលរបស់នាង បង្ហើបប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា មូលតែកញ្ញា ស៊ឹម
ថៃណា សម្រេចចិត្តដើរចេញពិភពសិល្បៈ ទាំងមិនអាឡោះអាល័យ ដោយសារតែនាងមាន
លុយចាយហូរហៀរ និងមានរបស់របរប្រើប្រាស់ថ្លៃៗទំនើបៗ និងទាន់សម័យមិនចាញ់ជំទាវ
ឡើយ ។

ប្រភពដដែលបានបង្ហើប្រាប់ឲ្យដឹងទៀតថា កញ្ញា ស៊ឹម ថៃណា ដើរចេញពីសិល្បៈនាពេលនេះ
គឺដោយសារតែនាងមានគំនាប ពីបុរសម្នាក់ដែលស្រឡាញ់នាង និងតែងតែឧបត្ថម្ភអ្វីៗ គ្រប់
បែបយ៉ាងដល់នាងជានិច្ច ឲ្យតែនាងហារមាត់ស្តី  ។ ហេតុដូច្នេះហើយទើបកញ្ញា ស៊ឹម ថៃណា
បានសម្រេចដើរចេញពីពិភពសិល្បៈ ដោយមិនស្រណោះអាល័យបែបនេះ ។

ប្រភពខាងលើក៏បានបង្ហើបឲ្យដឹងទៀតថា បុរសដែលតាមស្រឡាញ់ ថ្នាក់ថ្នមកញ្ញា ស៊ឹម ថៃណា
នាពេលនេះបុរសនោះ មានវ័យជំនាស់ជាងនាង ប្រហែលជាវ័យជាង៤០ឆ្នាំ និងជាអ្នកមានទ្រព្រ
សម្បត្តិស្តុកស្តមទៀតផង  ។

ប៉ុន្តែជុំវិញនឹងការបង្ហើបប្រាប់ខាងលើនេះ គេហទំព័រ LookingTODAY  មិនទាន់ដឹងថា ត្រូវយ៉ាង
ណានោះទេ ព្រោះនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣នេះ គេហទំព័ត៌ LookingTODAY មិនអាចធ្វើ
ការទាក់ទង សុំការស្រាយបំភ្លឺពី កញ្ញា ស៊ឹម ថៃណា បាននោះទេដោយសារតែលេខទូរស័ព្ទរបស់
នាង ដែលធ្លាប់ប្រើមិនអាចទាក់ទងបាន ។ ទោះជាយ៉ាងណា គេហទំព័រ LookingTODAY រងចាំ
ទទួលស្វាគមន៍ជានិច្ច ចំពោះការចេញមុខបកស្រាយរបស់ កញ្ញា ស៊ឹម ថៃណា ពីបញ្ហានេះ ដើម្បី
ឲ្យបានដឹងជាក់ច្បាស់ និងឲ្យអស់មន្ទិលសង្ស័យពីមហាជន៕

Looking Today

Looking Today

Looking Today


ដោយ ៖ Lookingtoday
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment sem thaina