CamNews

ភាពយន្ត 

Guardians of the Galaxy ភាពយន្តពី Marvel និងចាក់បញ្ចាំងឆាប់នេះ

Marvel ជាផលិតកម្មដែលនាំលោកអ្នក នូវភាពយន្តកំពួលប្រចាំពិភពលោកដូចជា The Avenger, Captain America, Thor និង Iron Man ដែលនិយាយអំពីមនុស្ស ដែលមានកំលាំងអស្ចារ្យ មានភារកិច្ចការពារពិភពលោកពីការ ឈ្លានពានពីតួចិត្តអាក្រក់ជាច្រើន។ នៅក្នុងឆ្នាំនេះ Marvel​ ​បានថតនូវភាពយន្តថ្មី ដែលមានចំណងជើងថា Guardians of the Galaxy ដែលជាក្រុម កំពួលអ្នកប្រយុទ្ធចំនួនប្រាំនាក់ដែលមាន ប្រភពមកពីភពផ្សេងៗគ្នាក្នុងលំហរកាឡាក់ស៊ី។ ពួកគេទាំងប្រាំគឺស្ថិតនៅក្នុងពិភពស្រមើស្រមៃ របស់ Marvel ដែលនិងមានទំនាក់ទំនងទៅនិង តួអង្គផ្សេងៗទាំងអស់នៅក្នុង Marvel។

 

តួអង្គទាំងប្រាំរបស់ អ្នកកាពារកាឡាក់ស៊ី មានដូចជា មនុស្សប្រុសម្នាក់ឈ្មោះ Peter Quill រឺហៅថា  Star Lord ដែលគាត់ជាមនុស្សប្រុសធម្មតាដែល ត្រូវបានមនុស្សភពផ្សេងចាប់យកទៅតាំងពីគាត់ នៅក្មេង។ តួអង្គទីពីគឺ Drax ដែលសំដែងដោយអ្នកកីឡាកាសដ៏ល្បី Bautista ដែល លើកនេះ គាត់ដើរតួជាមនុស្សមកពីភពផ្សេង ដែលក្រុមគ្រួសាររបស់គាត់ត្រូវបានបិសាច ចិត្តអាក្រក់ សំលាប់ចោល ដូចនេះហើយគាត់ក៏សំរេចចិត្ត ចូលក្រុមដើម្បីសងសឹង។ ចំនែកឯតួទី៣ គឺជាសត្វប្រភេទ ម៉្យាងដែលមានឈ្មោះថា Rocket Raccoon ដែលគេជាសត្វចេះនិយាយ ហើយពូកែ ខាងប្រើប្រាស់កាំភ្លើងនិងគ្រឿងយន្តដើម្បីកំទេចសត្រូវ។ តួអង្គទី បួនគឺ ជាស្រីស្អាត មានស្បែកពណ៏បៃតងដែលជាឈ្មោះ Gamora ដែលនាងជាឃាតករត្រូវបាន បិសាចចិត្តអាក្រក់ យកមកចិញ្ចឹមតាំងពីតូច ឯងតួអង្គចុងក្រោយគឺ Groot ដែលជាប្រភេទឈើម្យ៉ាងដែល មានដៃជើងដូចមនុស្ស គាត់ជាតួអង្គដែលគួរអោយចាប់អារម្មណ៏ ជាងគេដោយសារតែចរិតដ៏ល្អ។

ពួកគេទាំងប្រាំអ្នកមានភារកិច្ច រួមដៃគ្នាដើម្បីទប់ទល់និងកំទេច   Ronan ដែលគេកំពុង តាមរកគ្រាប់ថ្មពណ៏ស្វាយដែល មានឥទ្វិពលដ៏ខ្លាំងដែលអាចកំទេចភពទាំងមូល បាន ដោយមួយពព្រិចភ្នែក។ អ្វីដែលធ្វើអោយភាពយន្តនេះជាភាពយន្តដែល មិនគួររំលងនោះគឺ ដោយសារតែវាបានប្រមូលផ្តុំទៅដោយ ភាពកំប្លែងនៃការលេងសើចរបស់ អ្នកការពារទាំងប្រាំនាក់ ក៏ដូចជាសេចក្តីសេ្នហាចំណោះគ្រួសារ និង ការប្រយុទ្ធ វាយប្រហារ ដ៏ជក់ចិត្តដិតអារម្មណ៏។

 

Guardians of the Galaxy និងចាក់បញ្ជាំងជាលក្ខណះ 3D ចាប់ពីថ្ងៃទី 07 ខែសីហា (August) នេះតទៅតាមរោងភាពយន្តនានាក្នុងរាជធានីភ្នំពេញ។ សូមកុំភ្លេចទៅមើលអោយសោះ ព្រោះ ភាពយន្តនេះនិងលាយចូលគ្នាតែមួយជាមួយ រឿង The Avenger វគ្គ 3 នៅក្នុងឆ្នាំ 2018។

គួរកត់សំគាល់ផងដែរថា ក្រុមហ៊ុនសេវាទូរសព្ទដ៏ធំ Smart និង ទួរសព្ទដ៏ទំនើប LG G3 ជាអ្នកចូលរួមសហការជាមួយ ក្រុមអ្នកការពារកាឡាក់ស៊ីនេះផងដែរ។


Bautista (តួ Drax)


 Vin Diesel (តួ Groot)


Chris Pratt (តួ Star Lord)

 




Tags: Guardians of the Galaxy Hollywood movie 3D movie