CamNews

ភាពយន្ត 

៣៦៧ ថ្ងៃបងនិងអូន ភាពយន្តទើបមកដល់ថ្មី ផ្អែមល្ហែម រ៉ូមែនទិក និងកំសត់ដល់ហើយ (Trailer Inside)

ភាពយន្ត ​៖ មានអារម្មណ៍ថាតានតឹងនឹងការបំពេញការងារ ក៏ដូចជា​ការសិក្សាដែរឬទេ? ដូច្នេះ តើមាន គម្រោង និងផែនការយ៉ាងណាខ្លះ ដើម្បីសម្រួល ក៏ដូចជា បន្ធូរបន្ថយ​​  អារម្មណ៍  តានតឹង   ទាំងនេះ? អញ្ជឹង ទេ ក្រុមការងារ   យើងខ្ញុំ  សូមណែនាំ ប្រិយមិត្ត មិត្តអ្នកអាន​ មកទស្សនាខ្សែភាពយន្តថៃ ទើប តែមកដល់ថ្មី ដែលមានចំណងជើងថា 367 DAYS HIM AND HER ឬ ៣៦៧ ថ្ងៃបងនិងអូន ។


គួរបញ្ជាក់ថា ៣៦៧ ថ្ងៃបងនិងអូន  គឺ  ជា ខ្សែភាពយន្តថ្មី ពីប្រទេសថៃ ដែលទើបតែមកដល់ប្រទេស កម្ពុជា និងមានការចាប់បញ្ចាំងហើយតាមបណ្តារោងភាពយន្តទំនើប នៅក្នុងរាជធានីភ្នំពេញ។ ៣៦៧ ថ្ងៃបងនិងអូន មានតួឯកប្រុសឈ្មោះថា Head   និង  តួឯកស្រីមានឈ្មោះថា Tine ។ គួររំឮកថា Head និង Tine បានស្រឡាញ់គ្នាអស់រយៈពេលជាយូរមកហើយ។ ពួកគេបានស្រឡាញ់ គ្នាកាលពី នៅវិទ្យា ល័យ និង  បានបញ្ចប់  ការសិក្សា  ជាមួយគ្នា ពីមហាវិទ្យាល័យ។  ស្នេហា របស់ពួកគេស្រាប់ក្លាយជា ទំនាក់ ទំនងស្នេហា ដែលពួកគេទាំងពីរនាក់នៅឆ្ងាយពីគ្នា   តែចិត្ត  នៅតែ នឹករឮកគ្នា បន្ទាប់ពី Tine បានទៅនៅទីក្រុងហុងកុងជាមួយម្តាយនាង។  ជា  ខ្សែភាពយន្ត មាន គ្រប់រសជាតិ​ កំសត់ ផ្អែមល្ហែម រ៉ូមែនតិក និងកំប្លែង    តើ នៅរង់ចាំដល់ណាទៀត  តោះ  ទៅ តាមដាន និងទស្សនាទាំងអស់គ្នា ចាប់ បញ្ជាំងគ្រប់រោងភាពយន្តទំនើប តិចមិនបានប្រាប់ណា   តិច រកតិចសំបុត្រមិនទាន់ ដូច្នេះជម្រើសល្អ កក់សំបុត្រតាមប្រព័ន្ធអនឡាញទៅ ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់  ចៃកុន តាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.face book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជា មិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពី ភាពយន្តជារៀងរាល់អាទិត្យ៕


Tags: Westec Hollywood movie Disney Sony Legend Major cineplex 367 DAYS HIM AND HER