CamNews

ភាពយន្ត 

មកដល់ហើយ ពិតជាអស្ចារ្យ Power Rangers 2017 មករំលឹកកុមារភាព ជាង ១០ឆ្នាំមុន ចាក់បញ្ចាំងថ្ងៃនេះហើយ

ព័ត៌មានកំសាន្ត ៖ ប្រិយមិត្ត មិត្តអ្នកអាន នៅចាំបានទេ មនុស្សយន្តគ្រប់ពណ៌ Power Rangers ? ជាការពិត បើជាក្មេងកើតក្នុងទសវត្សឆ្នាំ ១៩៩០+ លោកអ្នក ពិតជាអាចនឹងចងចាំបានថា Power Rangers បាននាំមកនូវ អនុស្សាវរិយ៍ដ៏ល្អ និងមិនអាចភ្លេចបាន កាលពីកុមារភាព តួយ៉ាង កាលពី ១០-២០ឆ្នាំមុន រសៀលមិនទាន់នោះទេ សឹងតែគ្រប់គ្នា នៃក្មេងតូច បានទន្ទឹងរង់ចាំទស្សនា រឿង Power Rangers ដែលពេលនោះ មនុស្សយន្តគ្រប់ពណ៌ Power Rangers ទទួលបានភាពល្បី ល្បាញជាខ្លាំង នៅកម្ពុជា និងពិភពលោក ។ 



ដោយឡែក មកដល់បច្ចុប្បន្នភាព មនុស្សគ្រប់ពណ៌ Power Rangers ដែលអាចប្រែកាយទៅជា មនុស្សយន្តបាននោះ បានវិលត្រលប់មកជួបលោកអ្នកសាជាថ្មីហើយ នៅក្នុងឆ្នាំ ២០១៧ នេះ ពោល ដើម្បីមករំលឹក អំពីកុមារភាពរបស់អស់លោកអ្នក តាមរយៈការចាក់បញ្ចាំងខ្សែភាពយន្ត បែបទំនើបនៅគ្រប់រោងភាពយន្តទំនើបៗក្នុងព្រះរាជាណាចក្រកម្ពុជា។ ២០១៧ Power Rangers ដ៏ថ្មីស្រឡាញមួយនេះ Power Rangers គឺ និយាយអំពីក្មេងវិទ្យាល័យ មួយក្រុមទទួលបានថាមពលពិសេស ដើម្បីជួយសង្គ្រោះពិភពលោក។ Zordon សម្តែងដោយ Bryan Cranston ដែល ជាមេក្រុមបញ្ជាក្រុម Power Rangers ប្រឆាំងទៅនឹងសភាវៈចិត្តអាក្រក់ Rita Repulsa សម្តែងដោយ Elizabeth Banks។ គួររំឮកថា​ Power Rangers ២០១៧ ឆ្នាំនេះ ចូលរួមសម្តែងដោយ ៖

Naomi Scott សម្តែងជាតួ Kimberly (Ranger ពណ៌ផ្កាឈូក)
Dacre Montgomery សម្តែងជាតួ Jason (Ranger ពណ៌ក្រហម)
RJ សម្តែងជាតួ CylerBilly (Ranger ពណ៌ខៀវ)
Ludi Lin សម្តែងជាតួ Zack (Ranger ពណ៌ខ្មៅ)
Becky G សម្តែងជាតួ Trini (Ranger ពណ៌លឿង)



ចឹងទេ ឱកាសពិសេសបានមកដល់ហើយ នៅចាំអីទៀត តោះទៅរំលឹកអនុស្សាវរីយ៍ល្អៗ​ពីកុមារ ភាពទាំងអស់គ្នា នៅគ្រប់រោងភាពយន្តទំនើបៗក្នុងស្រុក ចំពេលដែល Power Rangers ចាប់ ចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅហើយ ក្នុងនោះ ក៏មានការចាក់បញ្ចាំងតាមរយៈ 4DX នៅឯរោង ភាពយន្ត Major Cineplex by Cellcard ដូចគ្នាដែរ ៕





ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia​ , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។





Tags: Westec Journey to the west 2 Movie Jaikon Power Rangers