CamNews

ភាពយន្ត 

Zoolander 2 ភាពយន្តបែបកំប្លែង មកដល់ហើយ ខណៈចូលរូមដោយផ្ទាល់ រំដួលលិចទឹក នៅឯ TK Avenue (Trailer Inside)

ភាពយន្ត ៖​​ តាមដានជក់ចិត្ត តាំងតែពីដើម ដល់ចប់ ខណៈសើចគ្រប់រសជាតិ សើចគ្រប់រូបភាព តាម​រយៈការទស្សនាខ្សែភាពយន្តថ្មីទើបតែមកដល់ ពោល ជាខ្សែភាពយន្តបែបកំប្លុកនិង កំប្លែង នោះគឺខ្សែ ភាព យន្ត Zoolander 2 ឬ កំពូលអ្នកបង្ហាញម៉ូត ហ្សូឡេនដឺ​  វគ្គ ២ ដែលចាប់បញ្ជាំង ហើយ នៅតាម បណ្តា រោងភាពយន្តទំនើបៗក្នុង   រាជធានីភ្នំពេញ នៅថ្ងៃ ១៨ កុម្ភៈ នេះតទៅ ហើយ ។

គួរបញ្ជាក់ថា ខ្សែភាពយន្ត  កំប្លែង  Zoolander 2  ចូលរួម សម្តែង ដោយ​តួអង្គ​សំខាន់ៗ​រួមមានដូចជា តារា​ដ៏​ស្រស់ស្អាត​របស់​អេ​ស្ប៉ា​ញ នាង Penelope Cruz ផលិតករ​ភាពយន្ត​កំប្លែង​អាមេរិកលោក Ben Stiller លោក Owen Wilson លោក Will Ferrell និង​លោក Justin Theroux ជាដើម​។ជាការពិតកំពូល តារាម៉ូឌែល Derek Zoolander សំដែងដោយ Ben Stiller នឹងមានវត្តមាន នៅក្នុងខ្សែភាពយន្តកំប្លែង Zoolander  ជំនាន់ទី  ២ ក្នុង  ឆ្នាំ ២០១៦នេះ ខណៈ ខ្សែភាពយន្តនេះត្រូវបានថតនៅប្រទេស អុីតាលី ដែលជាប្រទេស ពេញនិយមនូវម៉ូតសំលៀក   បំពាក់ប្លែកៗ ដូច្នេះ ជ្រាបកាន់តែច្បាស់ រង់ចាំទស្សនា និង តាមដានខ្សែភាពយន្តថ្មី មួយរឿងនេះទាំងអស់គ្នា ។


យ៉ាងណាមិញ វេលាល្ងាចថ្ងៃ ពុធ ទី១៧កុម្ភៈ ម្សិលមិញនេះនៅឯសាលរោងភាពយន្ត Legend សាខា TK Avenue មានព្រឹត្តិការណ៍ដ៏គួរ អោយ ចាប់ អារម្មណ៍  មួយបានកើតឡើង ដែលជាហេតុនាំ អោយ មានការចាប់អារម្មណ៍ពីសំណាក់មហាជន ទូទៅ នោះគឺ ការចាក់បញ្ជាំងថ្ងៃដំបូង ភាពយន្ត Zoola - nder 2 អមជាមួយនឹងការដើរម៉ូតប្លែកៗ បែបកំប្លែង ពីតារាកំប្លែងស្រីទើបតែរះ សៀវ លុងនី ក៏ដូចជា តារាកំពូលខាងលេងម៉ូត ហ្វេសសិនប្លែកៗ រំដួលលិចទឹក ជាដើម ។


ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.face - book. com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ៕

- អានព័ត៌មានភាពយន្តផ្សេងទៀត ៖ Pride and Prejudice and Zombies ភាពយន្ត មានគ្រប់រសជាតិ ជាពិសេស ប្រឈមខ្លាំង នឹង Zoombies (Trailer)

 


Tags: Westec Hollywood movie Disney Sony Legend Major cineplex Zoolander 2