CamNews

ភាពយន្ត 

Contracted Phase II ភាពយន្តនិយាយ ពីការស្វែងរកអាថ៍កំបាំង របស់ជំងឺឆ្លងមួយ ដ៏សាហាវ (Trailer Inside)

ភាពយន្តContracted Phase វគ្គ2គឺនិយាយពីRiley (Matt Mercer) ឆ្លងមេរោគ ហើយគាត់មានពេល វេលា ដ៏តិចតួចដើម្បីព្យាយាមរកអាថ៍កំបាំងនៅពីក្រោយមេរោគដ៏សាហាវនេះ។ នៅពេលដែលគាត់ ព្យាយាមស្វែងរកការពិតនៃមរោគនេះ Riley ធ្វើអោយអ្នក  សើបការឈ្មោះ Marianna Palka, Good Dick សង្ស័យនិងទង្វើដែលគាត់កំពុងធ្វើ។ នៅមានឈុត   ឆាក មួយទៀតដែល BJ (Morgan Peter Brown, Absenia)  ដឹងពីរឿងសំងាត់នៅពីក្រោយជំងីដែលអាចបំផ្លាញមនុស្សជាតិនេះ ដែលវា បង្ករ អោយមានគ្រោះថ្នាក់យ៉ាងខ្លាំង។

គួរបញ្ចាក់ផងដែរថា Contracted Phase II ធ្លាប់មានវគ្គទី ១​កាលពីឆ្នាំមុន ហើយសាច់រឿងគឺ ពិតជា គួរ អោយចាប់អារម្មណ៍ខ្លាំងណាស់។ មានទាំងឈុតមនុស្សដែលឆ្លងវីរុសនោះ ដែលមើលទៅ ហាក់ បី ដូចជា ខ្មោចឆៅ  ចង់ ស៊ីមនុស្ស។ ក្រៅពីនេះ សំរាប់អ្នក  ដែលចូលចិត្តទស្សនាខ្សែភាពយន្តបែប រន្ធត់ ប្រាកដជាចូលចិត្ត Contracted Phase II នេះដែរ។ ត្រៀម ខ្លួន   ហើយឬនៅ សំរាប់ភាពយន្តដ៏ ភ័យ រន្ធត់មួយនេះ!

ទស្សនា Trailer​​ នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.face - book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជា មិត្តក្នុង កម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពី ភាពយន្តជារៀងរាល់អាទិត្យ ៕

 


Tags: Westec Hollywood movie Disney Sony Legend Major cineplex CONTRACTED PHASE II