CamNews

តារា 

ហ៊ិន ច័ន្ទនីរ័ត្ន រងមន្ទិល រិះគន់ថាមានចរិតឆ្មើងឆ្មៃ

ភ្នំពេញ៖ តារាស្រីវ័យក្មេង កំពុងមានឱកាសកាន់មេក្រូ ក្ដោបតំណែងធ្វើជា ពិធីការិនីជាច្រើន ប្រចាំស្ថានីយទូរស្សន៍បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ខណៈអាជីពការងាសិល្បៈ ហាក់មានសន្ទុះបណ្តើរៗ ក៏ស្រាប់តែថ្មីៗនេះ បានរងការរិះគន់ពីអ្នកគាំទ្រថា មានចរិតឆ្មើងឆ្មៃ ខុសប្លែកពីពេលកន្លងទៅ ។

ការរិះគន់ខ្លាំងៗ ពីសំណាក់មជ្ឈដ្ឋានអ្នកគាំទ្រ ថា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន វាយឫក មានចរិតឆ្មើងឆ្មៃ គឺធ្វើឡើងស្រប ពេលដែលពិធីការិនីរូបនេះ បាននឹងកំពុងព្យាយាម ហាត់ច្រៀង បន្ថែមអាជីពថ្មី មួយទៀត ពីលើអាជីពពិធីការិនី សព្វថ្ងៃ ព្រោះខ្លាចបាត់បង់ ប្រជាប្រិយភាព ដោយសារមួយ រយៈចុងក្រោយនេះ មានពិធីការិនី តារាសម្តែង មិនតិចនាក់ទេ បានបង្កើនមុខជំនាញ បន្ថែមស្ទើរគ្រប់ៗគ្នា ។

ប្រភពពីមជ្ឈដ្ឋាន អ្នកគាំទ្របាននាំគ្នានិយាយថា ពិធីការិនីវ័យក្មេង ហ៊ិន ច័ន្ទនីរ័ត្ន ឆាប់ផ្ដើមដំឡើង ឫកពារ ខុសប្លែកពីពេលមុនៗ ជាមួយទស្សនិក ក៏ដូចអ្នកសិល្បៈដូចគ្នា ជាពិសេសអំទ្បុងពេល មួយរយៈចុងក្រោយនេះតែម្ដង ។ ប្រភពខ្លះបាននិយាយថា ដំបូងគេធ្លាប់ស្គាល់ថា នាងច័ន្ទនីរ័ត្ន គឺមានភាពរួសរាយ រាក់ទាក់ណាស់ ក៏ប៉ុន្តែចុងក្រោយ នាងហាក់មានចរិតប្លែក ខុសពីធម្មតា និងបានបង្ហាញឫកពារ ឆ្មើងឆ្មៃ ។

ទន្ទឹមនឹងការបង្ហាញ អាកប្បកិរិយា មិនសូវល្អដាក់ទស្សនិកជន ក៏ដូចអ្នកសិល្បៈដូចគ្នានេះ ត្រូវបានប្រភព មួយចំនួនបញ្ចេញមតិ ប្រហែគ្នាថា ការតម្កើងឫកពារ ក៏ដូចជាឥរិយាបទ មិនសមរម្យ ពីសំណាក់ពិធីការិនីរូបនេះ អាចនាំឲ្យការងារសិល្បៈ របស់នាង មានការធ្លាក់ចុះ ព្រោះតែការមិន ពេញចិត្ត នឹងសំឡេងនៃការរិះគន់ កាន់តែខ្លាំងទ្បើង ពីសំណាក់អ្នកគាំទ្រ ។

ទោះយ៉ាងណា កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ នេះ គេហទំព័រ LookingTODAY បានព្យាយាមទំនាក់ទំនង ដើម្បីសុំការបំភ្លឺ ពីកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជាច្រើនលើកច្រើនសារ តែទូរស័ព្ទចូល គ្មានអ្នកទទួល។ ប៉ុន្តែ ហ៊ិន ច័ន្ទនីរ័ត្ន ក៏បានហៅទូស័ព្ទត្រឡប់មកវិញ ហើយពេលដឹងថា ជាអ្នកសារព័ត៌មាន ត្រូវបានកញ្ញា ហ៊ិន ច័ន្ទ នីរ័ត្ន ប្រាប់ថា ពេលនាងកំពុងជាប់រវល់ ត្រៀមចូលផ្សាយផ្ទាល់ ធ្វើពិធីការិនី មិនអាចផ្តល់សម្ភាសន៍ បានទេឥទ្បូវនេះ ព្រោះនាងមិនអាចយក ទូរស័ព្ទចូលបានទេ រួចក៏បិទទូរស័ព្ទតែម្ដង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news