CamNews

ព័ត៌មានអន្តរជាតិ 

បារាំង ក្តៅស្លឹកត្រចៀក សងសឹង ISIS ភ្លាមៗ វាយប្រហារទ័ពអាកាស ទម្លាក់គ្រាប់បែក ២០គ្រាប់

ព័ត៌មានអន្តរជាតិ ៖ ក្រសួងការពារជាតិ ប្រទេសបារាំង គូសបញ្ជាក់ក្តែងៗអោយដឹងថា កងកម្លាំង ទ័ពអាកាសនៃរដ្ឋាភិបាល​ប្រទេសបារាំង បានចេញចំណាត់ការក្តៅ សងសឹក ISIS  ដោយចេញប្រ តិបត្តិការវាយប្រហារផ្លូវអាកាស ទម្លាក់គ្រាប់បែក ២០ គ្រាប់កំទេច ISIS   នៅប្រទេសស៊ីរី នាយប់ ថ្ងៃអាទិត្យម្សិលមិញនេះ។

- អាន ៖ បារាំង ប្រកាស តាមចាប់ សមាជិក ISIS គ្រោះថ្នាក់បំផុត កំពុងរត់គេចខ្លួន​ នៅក្នុងប្រទេស

 


គួរបញ្ជាក់ថា អំឡុងថ្ងៃសៅរ៍កន្លងទៅនេះ ប្រធានាធិបតី ប្រទេសបារាំង​លោក Francois Hollande បានប្រកាសតាំងចិត្ត សងសឹកចាស់ដៃ កំទេចក្រុម   ISIS ក្រោយផ្ទុះភារវកម្ម កណ្តាលក្រុងប៉ារីស សម្លាប់មនុស្ស សរុប ១២៩ នាក់ នា  យប់ថ្ងៃ  សុក្រ  សប្តាហ៍  កន្លងទៅនេះ ។ តិចជាង ២៤ ម៉ោង ក្រោយវាយប្រហារភារវកម្ម កណ្តាលក្រុងប៉ារីស យន្តហោះចម្បាំង ១០គ្រឿងរបស់ប្រទេសបារាំង ចេញចំណាត់ការក្តៅ វាយប្រហារផ្លូវអាកាស ទម្លាក់គ្រាប់បែក ២០គ្រាប់  នៅទីក្រុង Raqqa ដែល ប្រជុំទៅដោយឈ្លើងសង្គ្រាម ISIS នៅទីនោះ ។ យន្តហោះចម្បាំងបារាំង   បើកការវាយប្រហារផ្លូវ អាកាសពីមូលដ្ឋានទ័ពអាកាស សហព័ន្ធអារ៉ាប់អ៊ីម៊ីរ៉េត ។ ប្រភពពី រដ្ឋាភិបាលបារាំង តាំងនាមឲ្យ ក្រសួងការពារជាតិបារាំងអោយដឹងថាទ័ពអាកាសបារាំងវាយប្រហារលើកនេះគឺបានកំទេចគោល ដៅ ISIS មួយចំនួនរួមមានដូចជា ៖ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបញ្ជា មណ្ឌលគៀងគ សមាជិក ថ្មី ក៏ដូចជា ជុំរុំហ្វឹកហ្វើនកំពូលអ្នកប្រយុទ្ធ ISIS ជាដើម ។


គួរបញ្ជាក់ផងដែរថា មានករណីបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែក នៅកន្លែងសាលប្រគុំតន្រ្តី Bata - clan ព្រមទាំង ភោជនីយដ្ឋាន, ក្លឹបកម្សាន្ត និង  កន្លែងជាច្រើនជុំវិញទីក្រុងប៉ារីស ដែលមកដល់ ពេលនេះ មានមនុស្សស្លាប់ចំនួន ១២៨នាក់ និងរបួស ៩៩នាក់៕

- អាន ៖ ISIS ប្រើ AK47 សម្លាប់ មនុស្ស រង្គាល នៅភោជនីយដ្ឋាន ខ្មែរ កណ្តាលក្រុង ប៉ារីស (មានវីដេអូ)

- អាន ៖ ក្តៅៗ ៖ ភារវកម្ម កក្រើក ក្រុងប៉ារីស ៥ កន្លែង ព្រមៗគ្នា សម្លាប់មនុស្ស ហោចណាស់ ១៤០នាក់

 

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA និង ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Paris Attack ISIS