CamNews

ព័ត៌មានអន្តរជាតិ 

បារាំង ប្រកាស តាមចាប់ សមាជិក ISIS គ្រោះថ្នាក់បំផុត កំពុងរត់គេចខ្លួន​ នៅក្នុងប្រទេស

ព័ត៌មានអន្តរជាតិ ៖ បេកសម្ម តាមប្រមាញ់ សមាជិក រដ្ឋអ៊ីស្លាម  ជ្រុល   និយម ISIS ដែលនៅរស់ ក្រោយពីមានការវាយប្រហារភារវកម្ម ដ៏រន្ធត់ នៅក្នុងទីក្រុងប៉ារីស យប់  ថ្ងៃសុក្រ កន្លងទៅសម្លាប់ មនុស្សសរុប ១២៩នាក់ កំពុងតែប្រព្រឹត្តិទៅយ៉ាងសស្រាក់សស្រាំ ។

- អាន ៖ បារាំង ក្តៅស្លឹកត្រចៀក សងសឹង ISIS ភ្លាមៗ វាយប្រហារទ័ពអាកាស ទម្លាក់គ្រាប់បែក ២០គ្រាប់

 

អាជ្ញាធរ  ប្រទេស  បារាំង បានកំណត់មុខសញ្ញា បុរស  ជនជាតិបារាំង វ័យ ២៦ ឆ្នាំ ឈ្មោះ Salah Abdeslam គឺជាជនសង្ស័យអទិភាព។ មន្រ្តីផ្លូវការគូសបញ្ជាក់   អោយដឹងថា លោក Salah Abd - eslam បានមានវត្តមាននៅក្នុងរថយន្ត នៅ  ពេលដែលប៉ូលីសក្នុងស្រុកហៅឈប់សាកសួរសំណួរ អំឡុងថ្ងៃសៅរ៍ ប៉ុន្មានម៉ោងបន្ទាប់ក្រោយពីមានការវាយប្រហារភារវកម្ម ។ រថយន្តរបស់លោក អម ដំណើរជាមួយនឹងមនុស្ស២នាក់នោះ ត្រូវបានដោះលែង បន្ទាប់ពីមានសាកសួរចម្លើយ។

 

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា បងប្អូនប្រុស   របស់ លោក Salah Abdeslam ម្នាក់ បាន ស្លាប់បាត់បង់ជីវិតក្រោយបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់ខ្លួនឯង អំឡុង   ការវាយប្រហារ យប់ថ្ងៃ សុក្រ ខណៈ បង ប្អូនប្រុសម្នាក់ផ្សេងទៀត ត្រូវបានចាប់ឃាត់ខ្លួន​។ លោក Salah Abdeslam សារ ព័ត៌មានចុះផ្សាយ អោយដឹងថាទំនងជាដៃជើងក្រុមភារវករខណៈលោកធ្លាប់បានជួលរថយន្តម៉ាក VW Polo ក្រោយ មកទៀតរថយន្ត ម៉ូដែលនេះ រកឃើញនៅជិតទីតាំងកើតហេតុ វាយប្រហារ ភារ វកម្ម ទីតាំង សាល តន្រ្តី  Bataclan ដែលទីនោះផ្ទាល់សម្លាប់មនុស្ស ៨៩ នាក់ ។ មានជំនឿជាក់ អោយដឹងថា រថយន្ត VW Polo គឹត្រូវបានប្រើប្រាស់ដោយក្រុមអ្នកវាយប្រហារ ភារវកម្ម ។

របាយការណ៍ បញ្ជាក់អោយដឹងថា យន្តហោះចម្បាំងរបស់  ប្រទេសបារាំង បានវាយប្រហារតំបន់ Raqqa នៅក្នុងប្រទេសស៊ីររី ជាតំបន់ដែលប្រជុំទៅដោយ កម្លាំង   ISIS ។ គួរបញ្ជាក់ថា ISIS បាន អះអាងថាខ្លួននៅពីក្រោយការវាយប្រហារភារវកម្ម នៅកណ្តាលទីក្រុង ប៉ារីស យប់ថ្ងៃសុក្រ កន្លង ទៅនេះ ។

គួររំឮកថា លោក Salah Abdeslam ធ្លាប់មានវត្តមាននៅក្នុង   រថយន្តជិតព្រំប្រ ទល់ដែន ប្រទេស Belgian ខណៈលោកធ្លាប់ត្រូវបានប៉ូលីសហៅសាកសួរចម្លើយ។ ប៉ុន្តែ ក្រោយមកទៀត លោកត្រូវ បានដោះលែងទៅវិញ និងមនុស្ស ២នាក់ផ្សេងទៀតនៅក្នុងរថយន្ត ក្រោយពីសាកសួរចម្លើយ និង បង្ហាញអត្តសញ្ញាណប័ណ្ណសញ្ជាតិបារាំង ។ ប៉ូលីស ប្រទេសបារាំង កំណត់មុខសញ្ញា លោក Sal - ah Abdeslam គឺជាជនសង្ស័យអទិភាព និងគ្រោះថ្នាក់បំផុត ស្របពេលដែលព្រមានពលរដ្ឋ ក្នុង ស្រុក ទាំងអស់ អោយជៀសឆ្ងាយពីបុគ្គលរូបនេះ ៕

- អាន ៖ ISIS ប្រើ AK47 សម្លាប់ មនុស្ស រង្គាល នៅភោជនីយដ្ឋាន ខ្មែរ កណ្តាលក្រុង ប៉ារីស (មានវីដេអូ)

- អាន ៖ ក្តៅៗ ៖ ភារវកម្ម កក្រើក ក្រុងប៉ារីស ៥ កន្លែង ព្រមៗគ្នា សម្លាប់មនុស្ស ហោចណាស់ ១៤០នាក់

 

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Paris Charlie Hebdo