CamNews

តារា 

សារាយ សក្ខណា ក្រេប​ទឹកឃ្មុំ​រួច​ទើបរៀបការ​ម្ដងទៀត​ លើ​ទឹកដី​អាមេរិក

ភ្នំពេញៈ អតីតតារាសម្តែង មានឈ្មោះល្បី អ្នកនាង សារាយ សក្ខណា កាលពីថ្ងៃទី២៩ ខែមីនា កន្លងទៅនេះ នាងបានក្លាយខ្លួន ជាកូនក្រមុំ រូបស្រស់សោភា ជាលើកទី២ ក្នុងពិធីកាត់ចំណងដៃ ជាមួយស្វាមី ដោយមានវត្តមាន ភ្ញៀវកិត្តិយស ចូលរួមយ៉ាងច្រើនកុះករ ។

គេនៅចាំបានថា កាលពីថ្ងៃទី១២ ខែធ្នូ កន្លងទៅនេះ អ្នកនាង សារាយ សក្ខណា បានរៀបចំពិធីមង្គលការ យ៉ាងអធិកអធ័ម ចាយលុយអស់រាប់ម៉ឺនដុល្លារ ។ មិនតែ ប៉ុណ្ណោះនាង ថែមទាំង ចំណាយលុយ ១ម៉ឺនដុល្លារ កាត់រ៉ូបស្លៀក នៅក្នុង ពិធីយ៉ាងស្រស់ បំព្រងបានធ្វើឲ្យអ្នកសិល្បៈ និងក្រៅសិល្បៈ មានការច្រណែន និង ភាពហ៊ឺហាររបស់ តារាស្រី រូបនេះ ដែលបានរៀបការ ជាមួយស្វាមី ជាអ្នកសម្បូរទ្រព្យ និងមានចំណេះវិជ្ជាផងដែរ ។

ដូច្នេះទស្សនិកជន និងមិត្តយុវវ័យ ប្រាកដជា ចង់ដឹងហើយថា ក្នុងពិធីកាត់ចំណងដៃរបស់ តារាស្រីរូបស្រស់សោភា អ្នកនាង សារាយ សក្ខណា និងស្វាមីមាន ភាពអធឹកអធ័ម និងមានភាពស្រស់ស្អាត កម្រិតណា ។ តោះកុំឲ្យខាត ពេលយូរទៅទស្សនា ទាំងអស់គ្នា៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news