CamNews

ព័ត៌មានអន្តរជាតិ 

បារាំង ប្រកាស សង្គ្រាមជាមួយ ISIS បេជ្ញា សម្លាប់ចោលទាំងរស់ ព្រោះ ISIS ជា "បិសាចវិកលចារិក"

ព័ត៌មានអន្តរជាតិ ​៖ រដ្ឋាភិបាលប្រទេសបារាំង តាំងចិត្ត ក៏ដូចជា   ប្តេជ្ញាចិត្ត កំទេចក្រុមឧទ្ទាមរដ្ឋអ៊ី ស្លាមជ្រុលនិយម ISIS ក្រោយពីក្រុមឧទ្ទាមដ៏សកម្មមួយនេះ អះអាងថាខ្លួនជាអ្នកវាយប្រហារ ភារ វកម្មកណ្តាលទីក្រុងប៉ារីស រាត្រីថ្ងៃសុក្រ សប្តាហ៍កន្លងទៅ នេះបើយោងតាមការគូសបញ្ជាក់ដោយ ផ្ទាល់ពីសំណាក់ប្រធានាធិបតី ប្រទេសបារាំង លោក Francois Hollande ។

- អាន ៖ បារាំង ក្តៅស្លឹកត្រចៀក សងសឹង ISIS ភ្លាមៗ វាយប្រហារទ័ពអាកាស ទម្លាក់គ្រាប់បែក ២០គ្រាប់


លោក Francois Hollande បន្ថែមអោយដឹងថា នឹងមានការពិចារណាទៅលើការពង្រីកកញ្ជប់ថវិកា ឆ្លើយតបទៅនឹងការវាយប្រហារភារវកម្ម ឈានទៅ​​​  ប្រកាសរដ្ឋ ក្នុងសភាពមានអាសន្នរយៈ ពេល ៣ខែ ខណៈអាចនឹងមានការស្នើដល់សភាពប្រទេសបារាំង អោយ  មានការបំលាស់ប្តូរមួយ នេះ។ យុទ្ធនាការយោធា បារាំង ប្រឆាំង ISIS នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់​ នឹងរឹតបន្តឹងការវាយ ប្រហារ កាន់តែខ្លាំងឡើង ។

- អាន ៖ ISIS ប្រើ AK47 សម្លាប់ មនុស្ស រង្គាល នៅភោជនីយដ្ឋាន ខ្មែរ កណ្តាលក្រុង ប៉ារីស (មានវីដេអូ)

- អាន ៖ ក្តៅៗ ៖ ភារវកម្ម កក្រើក ក្រុងប៉ារីស ៥ កន្លែង ព្រមៗគ្នា សម្លាប់មនុស្ស ហោចណាស់ ១៤០នាក់


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ISISបានបើការវាយប្រហារភារវកម្មកណ្តាលទីក្រុងប៉ារីស ៥កន្លែងផ្ទួនៗគ្នា យប់ថ្ងៃសុក្រកន្លងទៅណេះ សម្លាប់មនុស្ស តិចបំផុត ១២៩ នាក់ ។ ថ្លែងនៅក្នុង អង្គប្រជុំនាសភាជាតិ ប្រទេសថៃ លោក Hollande អោយដឹងថា សភាជាតិ ត្រូវតែធ្វើ វិសោធនកម្ម ថ្មី រួមមានដូចជា សម្បទាដ៏មានសក្កានុពល  ដែល អាចប្រើប្រាស់បាន ដោយពុំចាំបាច់ប្រកាសរដ្ឋ ក្នុងសភាពមានអាសន្ន ។ បន្ថែមពីលើនេះ លោក Hollande បន្តអោយដឹងថា លោកនឹងធ្វើដំណើរ ទៅជួបផ្ទាល់ ប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និង ប្រធានាធិបតី ប្រទេសរុស្ស៊ីលោក Vladimir Putin ប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីពិភាក្សាការងារដោយផ្ទាល់បេសកម្មប្រឆាំងក្រុមឈ្លើង សង្គ្រាម ISIS ។

លោក John Kerry រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកអំឡុងទស្សនកិច្ចផ្លូវការដល់ទឹកដីប្រទេស បារាំងយប់ថ្ងៃច័ន្ទដើមសប្តាហ៍នេះ លោកបញ្ជាក់យ៉ាងច្បាស់អោយដឹងថា អាមេរិក នឹងបង្ហាញការ គាំទ្រស្អិតរមួតជាមួយនឹងសម្ព័ន្ធមិត្តយូរអង្វែង បារាំង ក្នុងការប្រឆាំងទៅនឹងក្រុម ឧទ្ទាមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS ដែលលោក John Kerry ខ្លួនឯងផ្ទាល់ បានហៅថា "បិសាចវិកលចរិក" ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Paris Charlie Hebdo