CamNews

តារា 

មានកូនលើកដំបូង នាង Margie rasri មិនមែនត្រឹមតែ.....

ថៃ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ នាង Margie rasri និងស្វាមីមហាសេដ្ឋីគឺលោក Pok Chirathivat បានធ្វើការប្រកាសនៅលើគណនីអុិនស្រ្តាក្រាមរបស់ពួកគេថា ខ្លួនកំពុងក្លាយជាឪពុកម្តាយ និងមានគ្រួសារតូចមួយជារបស់ខ្លួនឯងហើយ ។

ទទ្ទឹមនឹងនេះផងដែរ នៅមានដំណឹងល្អមួយទៀតនោះគឺ តារាថៃទាំងពីរដួងនេះគឺ បានប្រាប់ថា កូននៅក្នុងផ្ទៃនោះគឺមិនមែនជាកូនទោលនោះទេ ពោលគឺកូនភ្លោះ ។ 

ដំណឹងមួយនេះបានធ្វើឲ្យហ្វេននិងមិត្តៗរួមសិល្បៈមានការត្រេកអរយ៉ាងខ្លាំង ។ ទោះបីជាយ៉ាងណាក៏ដោយ យើងនៅមិនទាន់ដឹងទេថា កូនភ្លោះរបស់ Margie rasri និង Pok Chirathivat ជាកូនប្រុស ឬស្រីនៅឡើយនោះទេ ព្រោះត្រូវរង់ចាំដល់ពពោះបាន ៣ ខែជាមុនសិន ។ 

គួរបញ្ជាក់ឲ្យដឹងថា Margie rasri និង Pok Chirathivat បានរៀបការជាមួយគ្នាកាលពីខែ វិឆ្ឆិកា ឆ្នាំ ២០១៧ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Margie rasri Pok Chirathivat