CamNews

តារា 

មិនទាន់កើតផង កូនភ្លោះ Margie និង Pok ទទួលបានមរតកច្រើនដល់ថ្នាក់នេះ

ថៃ ៖ នៅសល់ប្រមាណជា ២ សប្តាហ៍ទៀតប៉ុណ្ណោះ តារាសម្ដែងស្រី Margie rasri នឹងផ្តល់កំណើតឲ្យកូនប្រុសស្រីភ្លោះរបស់នាង ។នៅក្នុងនោះផងដែរ ឪពុកបង្កើតរបស់លោក Pok Chirathivat ដែលត្រូវឪពុកក្មេករបស់តារាស្រីរូបនេះបានចែកកេរ្តិ៍មរតក ដែលមានតម្លៃ ១មុឺនលានបាត ដោយតម្លៃនេះគឺជាតម្លៃរីសតមួយកន្លែង ។

ដំណឹងមួយនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើន ព្រមទាំងក្រុមគ្រួសារ និងមិត្តភក្តិមានការត្រេកអរជាខ្លាំង និងរង់ចាំការចាប់កំណើតរបស់កូនភ្លោះទាំងពីរនេះ ។ គួរបញ្ជាកឲ្យដឹងផងដែរថា តារាសម្ដែងស្រី Margie rasri និងលោក Pok Chirathivat ដែលជាស្វាមីក៏បានទៅរៀនពីរបៀបថែទាំសម្រាប់កូនដំបូងរបស់ពួកគេផងដែរ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook 

 


Tags: Margie rasri Pok Chirathivat