CamNews

តារា 

នៅមិនប៉ុន្មានខែទៀតទេ Margie និង Pok បានឃើញមុខកូនភ្លោះរបស់ពួកគេហើយ

ថៃ ៖ យោងតាមប្រភពផ្លូវការរបស់ "Pok Gie On The Run" នៅលើយូធិបលោក Pok Passakorn និងនាង Margie Rasri ត្រូវបានគេដឹងថា នឹងបានឃើញមុខកូនភ្លោះរបស់ពួកគេនៅក្នុងខែមេសា ឆ្នាំ ២០១៩ ខាងមុខនេះហើយ ។ 

តារាសម្តែងស្រីរូបនេះបានពពោះកូនភ្លោះរបស់ពួកគេបានចំនួន ៥ ខែ ហើយពួកគេនឹងបានឃើញមុខកូនមិនលើសពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៩ នោះទេ ។ គួរបញ្ជាក់ឲ្យដឹងថា ថ្មីៗនេះ នាង Margie Rasri មិនបានសម្តែងរឿងភាគណាមួយនោះទេ ដោយសារតែនាងកំពុងតែពពោះកូនដំបូង ។ ទោះបីជាយ៉ាងណាក៏ដោយ នាងនៅតែចូលរួមព្រឹត្តិការណ៍ណាមួយ និងថតវីដេអូផ្សេងៗផ្ទាល់ខ្លួនជាមួយនិងស្វាមីរបស់នាង ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Margie rasri Pok Chirathivat