CamNews

តារា 

តោះមកស្គាល់ឈ្មោះអ្នកស្នងទាំងពីររបស់ Margie rasri និងសេដ្ឋី Pok Chirathivat

ថៃ ៖ នៅលស់ប្រមាណជាពីរសប្តាហ៍ទៀត តារាសម្តែងស្រីនាង Margie rasri នឹងផ្តល់កំណើតឲ្យកូនភ្លោះប្រុសស្រីរបស់នាងហើយ ។​ យោងតាមវីដេអូដែលបានផុសនៅយូធូបបានឲ្យដឹងថា សេដ្ឋីវ័យក្មេងលោក​ Pok Chirathivat ក៏បានរកឈ្មោះដាក់ឲ្យកូនរបស់អ្នកទាំងពីររួចរាល់ហើយ ។ 


ចំពោះឈ្មោះរបស់កូនស្រីគឺដាក់ថា Mia នេះគឺជាឈ្មោះឡាតាំង ដែលមានន័យថា របស់ខ្ញុំ (Mine) ចំណែកឯកូនប្រុសវិញដាក់ឈ្មោះថា Mika មានន័យថា កាដូពីព្រះជាម្ចាស់ ។ សរុបឈ្មោះកូនទាំងពីរមកវិញគឺដាក់ កាដូរបស់ខ្ញុំដែលព្រះជាម្ចាស់បានផ្តល់ឲ្យ ។


ឈ្មោះកូនទាំងពីររបស់ Margie rasri និង Pok Chirathivat ពិតជាមានន័យមែនទែន ហើយមិនយូរទៀតនោះទេ នឹងបានឃើញអ្នកស្នងមរតកទាំងពីរនេះហើយ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Margie rasri Pok Chirathivat