CamNews

តារា 

អ៉ឹង និមល ប្រឹង​ប្តូរ​ស្ទីល​ មក​ជា​នារី​ឆើតឆាយ ​បង្កើន​ការគាំទ្រ​ពី​មហាជន

ភ្នំពេញៈ តារាសម្តែង និងជាតារាបង្ហាញម៉ូដ ត្រូវជាប្អូនស្រី បង្កើតរបស់ លោក អ៉ឹង រដ្ឋា ហៅ
នាយទុយ គឺ កញ្ញា អ៉ឹង និមល កន្លងមកធ្លាប់តែ តុបតែងខ្លួន បែបនារីស្រគត់ស្រគំ មិនឆើតឆាយ
មិនស៊ីវិល័យ ជ្រុលហួសហេតុឡើយ ។ ប៉ុន្តែពេលនេះ គ្រប់យ៉ាងនៃ ការស្លៀកពាក់ តុបតែងខ្លួន
របស់នាង ត្រូវបានផ្លាស់ប្តូរ ស្ទើរតែទាំងស្រុង ពោលបាន ប្រែមកស្លៀកពាក់ បញ្ចេញសាច់
ក្បាល ពោះសខ្ចី និងសម្ញែងគល់ភ្លៅ សប្រៀបដូចបណ្តូលចេក ដើម្បីទាក់ទាញ ការចាប់អា
រម្មណ៍ ពីក្រសែភ្នែកបុរសៗ និងបង្កើនប្រជាប្រិយភាព កាន់តែខ្លាំង តាមរយៈការបញ្ចេញ ភាព
សិចស៊ីនេះ។

បច្ចុប្បន្នគេសង្កេត ឃើញថា វត្តមានសិល្បការិនីជាច្រើន មានការភ្លើតភ្លើន ជ្រើមជ្រួល ផ្លាស់
ប្តូរការតុបតែងខ្លួន បែបសុភាព រាបសារ មកជាសិចស៊ី បញ្ចេញសាច់ លើសាច់ក្រោម មិនប្រណី
ដៃ ខណៈកន្លងមក ធ្លាប់មានសិល្បការិនី ជាច្រើនរាប់មិនអស់ ដែលតុបតែងខ្លួន ស្លៀកពាក់ហួស
ដែនកំណត់ត្រូវបាន មហាជនរិះគន់ មិនសំចៃមាត់។

តារាស្រីទាំងនោះ មានដូចជា កញ្ញា កុល ដាវី, ឆយី, ឆៃ លីដាឡែន, ប៊ុន ផៃលីន និងតារាស្រី
ដទៃ ជាច្រើនទៀត ហើយពេលនេះ ក៏លេចចេញវត្តមាន តារាស្រីមួយដួង ដែលមានឈ្មោះ
បោះសំឡេងគួរសម ក្នុងវិថីសិល្បៈ កញ្ញា អ៊ឹង និមល ក៏បានផ្លាស់ប្តូរស្ទីល ពីការស្លៀកពាក់សុ
ភាព មកតុបតែងខ្លួន ជានារីសម័យថ្មី បញ្ចេញសាច់ ក្បាលពោះ គល់ភ្លៅស្រស់ស្អាត ប្លែកអា
រម្មណ៍ ហើយមិនយូរមិនឆាប់ទេ នាងទំនងជា ត្រូវបានគេដាក់ រហស្សនាមឲ្យថា ជាតារា ស្រី
សិចស៊ីមួយដួង ប្រចាំឆ្នាំជាក់ជាមិនខាន ។

ដូច្នេះចង់ដឹងថា ការស្លៀកពាក់ បញ្ចេញសាច់ របស់តារាស្រី អ៊ឹង និមល មានសម្រស់ស្រស់
ស្អាត លេចធ្លោទាក់ទាញ ចំណាប់អារម្មណ៍ កម្រិតណា ទស្សនា ជាមួយ LookingTODAY ទាំង
អស់គ្នា ៖

 


ដោយ ៖​ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល


Tags: khmer star star singer freshie cambodia entertainment eoung nimol