CamNews

តារា 

ពិធី​ការិនី​កម្មវិធី "អប្សរាAward" កញ្ញា វីតវីត សុខៗ​ប្រកាស​លក់​ផ្ទះ​ជា​បន្ទាន់

ភ្នំពេញៈ ថ្មីៗនេះស្រីស្រស់ កាវ សាវីសាទីវីត ហៅ វីតវីត ជាពិធីការិនីដ៏មាន ប្រជាប្រិយភាព
ក្នុងកម្មវិធី "ផ្កាយរះក្នុងសួន"និងកម្មវិធី "អប្សរាAward" ប្រចាំស្ថានីយ ទូរទស្សន៍អប្សារ បានធ្វើ
ឲ្យមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីគេបានឃើញនាង ប្រកាសលក់ផ្ទះ មួយជុង
ជាបន្ទាន់ នៅលើបណ្តាញ ទំនាក់ទំនង សង្គម ដោយនាងអះអាងថា ជាផ្ទះរបស់នាង នៅបុរី
ពិភពថ្មី។

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ ម្សិលមិញនេះ ពិធីការិនីរាងតូចច្រឡឹង ខ្ពស់ស្រឡះ
សំឡេងផ្អែមស្រទន់ កញ្ញា កាវ សាវីសាទីវីត បានបង្ហោះរូបថត ផ្ទះរបស់នាង ជាច្រើនសន្លឹក
ដោយនៅក្នុងរូបថតទាំងនោះ មានថតពីមុខផ្ទះ ក្នុងផ្ទះ កន្លែងទទួលភ្លៀវ ផ្ទះបាយ ជណ្តើរ
និងផ្នែកជាច្រើនទៀត នៅក្នុងផ្ទះដ៏ស្រស់ស្អាត ថ្មីសន្លាងមួយ ដែលមានទីតាំង នៅក្នុងបុរី
ពិភពថ្មី ក្នុងរាជធានីភ្នំពេញ អមជាមួយរូបថតទាំងអស់ នាងក៏បានសរសេរពាក្យ សំដីមួយ
ចំនួនបង្ហោះរួម ជាមួយរូបថត ជាភាសាអង់គ្លេស ថា “My house for SALE in emergency.
4 bedrooms, 5 bathrooms Location: Borey PiphubThmey Price: 79,500 $ in bargain. Cont-
act: 077 23 7000.” ដែលមានន័យជា ភាសាខ្មែរថា “ផ្ទះរបស់ខ្ញុំលក់បន្ទាន់ មានបន្ទប់គេង៤
បន្ទាប់ទឹក៥ នៅក្នុងបុរីពិភពថ្មី លក់ក្នុងតម្លៃ ៧៩ ៥០០ដុល្លារ ” ។

តាមរយៈការបង្ហោះពាក្យសំដី ដោយប្រកាសលក់ផ្ទះ ក្នុងពេលប្រញាប់នេះ ក៏បានធ្វើ ឲ្យ
ទស្សនិកជនជាច្រើន មានការងឿងឆ្ងល់ថា ហេតុអីបានជាសុខៗ ស្រីស្រស់រូបនេះ បែរជា
ប្រកាស លក់ផ្ទះជាបន្ទាន់ ទាំងដែលផ្ទះនោះ មើលទៅនៅថ្មីស្អាត ទើបតែទិញ មិនទាន់បាន
ប៉ុន្មានផង ហើយសំខាន់ផ្ទះនោះ មានទីតាំង នៅក្នុងបុរីល្បីឈ្មោះ ថែមទៀតផង ។

ទោះជាយ៉ាងណា ពិធីការិនីក្នុងកម្មវិធី “ផ្កាយរះក្នុងសួន” កញ្ញា វីតវីត មិនបាននិយាយអ្វីច្រើន
ក្រៅ ពីដំណឹងប្រកាស លក់ផ្ទះនេះទេ ហើយ LookingTODAY ក៏មិនទាន់អាចទាក់ទង ទៅស្រី
ស្រស់រូប នេះបានដែរ នៅថ្ងៃទី១៣ខែសីហានេះ ដោយសារតែទូរស័ព្ទ ដែលនាងធ្លាប់ប្រើមិន
អាចទាក់ទងបាន ។ តែយើងរង់ចាំការចេញ មុខបកស្រាយ ជុំវិញបញ្ហានេះ ពីម្ចាស់សាម៉ីខ្លួន
កញ្ញា វីតវីត ជានិច្ចនៅពេលណាមួយ ដើម្បីឲ្យមហាជន អស់ការសង្ស័យ ពីដំណឹងដ៏តក់ ក្រហល់
របស់នាង ខាងលើនេះ ៕

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment mc vit