CamNews

ព័ត៌មានអន្តរជាតិ 

អព្ភូតហេតុ សំណាងហួស ក្នុង ១ ពាន់លានគ្រោះថ្នាក់ ប្តូរទៅកាន់កៅអី អង្គុយ "រស់" មុនយន្តហោះធ្លាក់

ព័ត៌មានអន្តរជាតិ ៖ ក្រោយទិញសំបុត្រយន្តហោះបាន និងអង្គុយលើយន្តហោះ របស់ក្រុមហ៊ុនអាកា សចរណ៍ TransAsia ដែលបានធ្លាក់ កាលពីថ្ងៃពុធ ម្សិលមិញនេះ លោក  Lin  Ming-wei និងក្រុមគ្រួ សារវ័យក្មេងរបស់លោក កំពុងតែធ្វើដំណើរទៅគោលដៅក្នុងគោលបំណងធ្វើដំណើរកំសាន្តសម្រាក លំហែរ របស់ពួកគេ ។

ក៏ប៉ុន្តែ រាងមានអារម្មណ៍ មិនសូវស្រួល ក៏ដូចជា មិនសូវជាមានផាសុខភាព ទា ក់ទិនទៅនឹងសម្លេង រំខានថ្លង់ជាខ្លាំង ពីយន្តហោះ ហៀបនឹងហោះឡើងនោះ បុរសជាស្វាមី និងជាឪពុក លោក Lin បាន ស្នើដល់ក្រុមការងារ សហសេវិក ក្នុងការប្តូរកៅអី អង្គុយទៅ កៅអីទទេ   ចំហៀង  ខាង ស្តាំផ្នែកខាង ក្រោយ ។

រយៈពេលដ៏ខ្លី ពោលត្រឹមតែប៉ុន្មាននាទីក្រោយ បន្ទាប់ពីហោះឡើងយន្តហោះរបស់ក្រុមហ៊ុនអាកាស ចរណ៍ខាងលើ បានធ្លាក់ចុះ ចូលទៅក្នុងទន្លេ បន្ទាប់ពីដៃស្លាប បុក   ជា មួយ នឹងស្ពានអាកាស មូល ហេតុចម្បងមកពីបញ្ហាគ្រឿងម៉ាស៊ិន នេះបើយោងតាមការដក   ស្រង់   អត្ថបទផ្សាយ ចេញមុននេះ បន្តិច ។ យ៉ាងណាមិញ ងាកក្រឡេកទៅមើល លោក Lin ឯណោះវិញ ភ្លាមៗបន្ទាប់ពីយន្តហោះធ្លាក់ លោកប្រឹងប្រែងជាខ្លាំង ក្នុងការ ស្រវ៉ាទន្ទេញរកផ្លូវចេញមកខាងក្រៅយន្តហោះ ដើម្បីធ្វើការស្វែងរក កូនប្រុសតូចរបស់ខ្លួន នៅក្នុងទឹកទន្លេរាក់ និង ល្អក់ ទន្លេ Keelung ។  ជ្រួលច្របល់ជាង ៣ នាទីក្នុង​ការស្វែងរក​ជាលទ្ធផល បុរសជាឪពុករូបនេះ​ ទទួលបានជោគជ័យ    ពោល ៣ នាទីក្រោយរកឃើញ កូនប្រុសតូចរបស់ខ្លួន ក៏ប៉ុន្តែ បបូរមាត់របស់គេ ឡើងពណ៌ស្វាយ និង ចង្វាក់បេះដូង លែងដើរ បាត់ ទៅហើយ ភ្លាមៗ លោក Lin បានអន្តរាគមន៍ ដោយធ្វើការសង្គ្រោះបឋម CPR ។ " គឺជាកូនប្រុសតូច របស់ខ្ញុំតែម្នាក់គត់ ដូច្នេះខ្ញុំត្រូវតែជួយសង្គ្រោះអាយុជីវិតគេ អោយទាល់តែបាន  ខ្ញុំ  មិនអាចបាត់បង់ គេបាននោះទេ ។

ជាលទ្ធផល សង្គមគ្រួសារមួយនេះ ៣ នាក់ ម្តាយ ឪពុកកូន មានឱកាសរស់រាន មានជីវិត ខណៈកូន តូច និងភរិយា ត្រូវសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ស្របពេលដែល    បុរស ជាឱពុក លោក Lin មិនទទួលរងរបួសអ្វីធ្ងន់ធ្ងរនោះទេ ដោយពុំចាំ    បាច់ត្រូវ  សម្រាក ព្យា បាលក្នុងមន្ទីរពេទ្យឡើយ ។ មនុស្ស ១៥ នាក់ ជាអ្នកដំណើរ តាមអាកាសលើយន្តហោះធ្លាក់ខាងលើមានឱកាសរស់រានមានជីវិត ខណៈ ជនរងគ្រោះស្លាប់បានកើតឡើងជាបន្តបន្ទាប់ ៕

- អាន ៖ ករណីធ្លាក់យន្តហោះ TransAsia បុកស្ពានអាកាស រួចធ្លាក់ចូលទន្លេ អ្នកស្លាប់កើនឡើងដល់ ៣១ នាក់ (វីដេអូ)

- អាន ៖ Hot ៖ យន្តហោះធ្លាក់ មុននេះបន្តិច ចំកណ្តាលក្រុង ធ្លាក់ចូលទន្លេ បន្ទាប់ពីបុកដៃស្ពាន (មានវីដេអូ)

* បញ្ជាក់ ៖​ចុចទីនេះ ដើម្បីទស្សនាវីដេអូ នៅទំព័រដើម គេហទំព័រ ស៊ីអិនអិន

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Taiwan Int news Unt news Breaking news Hot news Asia TransAsia Plane