CamNews

ព័ត៌មានអន្តរជាតិ 

ករណីធ្លាក់យន្តហោះ TransAsia បុកស្ពានអាកាស រួចធ្លាក់ចូលទន្លេ អ្នកស្លាប់កើនឡើងដល់ ៣១ នាក់ (វីដេអូ)

ព័ត៌មានអន្តរជាតិ ៖ សេចក្តី  រាយការណ៍ បញ្ជាក់អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ៣១ នាក់​ បាន ស្លាប់ បន្ទាប់  ពី ជើងហោះហើរមួយ របស់អាកាសចរណ៍តៃវ៉ាន់ Trans Asia បានធ្លាក់ទៅ  ក្នុងទន្លេ  គីលុង នៃទីក្រុងតៃប៉ិ កាលពីព្រឹក ថ្ងៃពុធ ទី០៤ ខែកុម្ភៈ ឆ្នាំ ២០១៥ បន្ទាប់ពីទើបធ្វើការ ហោះឡើងបាន ១០ នាទី ប៉ុណ្ណោះ ។

ទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ​ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែ កុម្ភៈ នេះទៀតថា គ្រោះថ្នាក់ខាង លើនេះ បាន បណ្តាលឲ្យមនុស្ស ១២  នាក់រងរបួស និង១២នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួនក្នុងទឹកទន្លេ ឬ តួយន្តហោះនៅឡើយ ដោយក្រុមសង្គ្រោះ ទើបតែរាយការណ៍ដំណឹងនេះ កាលពីវេលាម៉ោង ៦ព្រឹកក្រោយ ការធ្លាក់យន្តហោះ ២០ម៉ោងមក នេះ ។

ចំពោះបុគ្គលិក នៅលើយន្តហោះ នៅមិនទាន់រកឃើញទាំង  អស់នោះ ទេ ប៉ុន្តែសម្រាប់ពីឡុត ទាំងពីរ   រូប ត្រូវបានគេ ស្រង់សពបានហើយ។ ដោយឡែកប្រអប់ខ្មៅទាំងពីរ ក៏ត្រូវបាន យក ចេញមកដែរ តាំងពីល្ងាច ថ្ងៃពុធ មកម្ល៉េះ។

គួរបញ្ជាក់ថា ជើងហោះហើរ GE 235 បានធ្វើដំណើរ ពីទីក្រុងតៃប៉ិ  ទៅ   កាន់កោះរម្ម  ណីយដ្ឋាន គីនមែន ដោយផ្ទុកអ្នក ដំណើរ ៥៣ និង នាវិក៥នាក់ ក្នុងនោះ ៣១នាក់   មកពីប្រទេសចិន ហើយក្នុងចំណោម ៣១ នាក់នោះ មាន ០៦នាក់ ស្លាប់ និង ៣នាក់ទៀតរងរបួសធ្ងន់ ៕

- អាន ៖ Hot ៖ យន្តហោះធ្លាក់ មុននេះបន្តិច ចំកណ្តាលក្រុង ធ្លាក់ចូលទន្លេ បន្ទាប់ពីបុកដៃស្ពាន (មានវីដេអូ)

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដើមអម្ពិល ស៊ិនហួរ និង ប៊ីប៊ីស៊ី


Tags: Taiwan Int news Unt news Breaking news Hot news Asia TransAsia Plane