CamNews

តារា 

១០ សន្លឹក ក្នុងថ្ងៃមង្គលការរបស់តារាល្បីមួយគូគឺនាង Warattaya និង Dj Push

ថៃ ៖ ថ្ងៃទី ១៦ ខែវិឆ្ឆិកា ឆ្នាំ ២០១៨ គឺជាថ្ងៃមង្គលការរបស់តារាល្បីមួយគូតារាសម្តែងស្រីនាង Warattaya Nilkuha និងកំលោះសង្ហា លោក Put Puttichai ។ 

មុនពេលចូលរោងការ ប្តីប្រពន្ធមួយគូនេះបានចាប់ដៃគ្នាសាងស្នេហាជាសង្សារ អស់រយៈពេលជាច្រើនឆ្នាំ ។ អ្នកទាំងពីរត្រូវបានគេដឹងថា ចាប់ផ្តើមស្រលាញ់គ្នានៅពេលដែលអ្នកទាំងពីរសម្តែងរឿងមួយជាមួយគ្នា ។ 

មិនត្រឹមតែប៉ុណ្ណោះ កូនស្រីដ៏ស្រស់ស្អាតរូបនេះគឺមានអាយុច្រើនជាងកូនកំលោះដល់ទៅ ៣ ឆ្នាំ ប៉ុន្តែក្តីស្រលាញ់របស់អ្នកទាំងពីរគឺមិនបានសំដៅលើអាយុទេ ព្រោះនៅក្នុងកិច្ចសម្ភាស៍មួយបានឲ្យដឹងថា Warattaya និង Dj Push គឺស្រលាញ់គ្នាដោយចិត្តនិងចិត្ត ។ 

ខាងក្រោមនេះគឺជារូបថតរបស់ខ្លះៗក្នុងថ្ងៃពិសេសរបស់តារាសម្តែងថៃទាំងពីរដួងនេះ ។ តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតនៅខាងក្រោមទាំងអស់គ្នា ៕











ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: warattaya nilkuha put puttichai