CamNews

តារា 

តេង លក្ខិណា គម្រោង​បើក​ជំនួញ​រក​ស៊ី នៅ​តែ​គ្មាន​ពន្លឺ

ភ្នំពេញៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលពិធីការិនីសាច់សរម៉ដ្ឋរ លោង កញ្ញា តេង
លក្ខិណាបានបង្ហើបប្រាប់ឲ្យដឹង ពីគម្រោងបើកមុខជំនួញ រកស៊ីចាយទុនរាប់ម៉ឺនដុល្លារ។ តែ
រហូតមកដល់ពេលនេះ ទស្សនិកជននៅមិនឃើញពីលទ្ធផលផ្លែផ្កា ណាមួយស្តែងឲ្យឃើញពី
ចំណុចវិជ្ជមានថា នាងមានមុខរបររកស៊ីផ្ទាល់ខ្លួន ក្រៅពីសិល្បៈនោះទេ ។

ភាគច្រើនសិល្បករ-សិល្បការិនី ដែលចូលប្រឡូក ក្នុងវិស័យសិល្បៈ តែងតែបង្កើតជាមួយ
មុខរបររកស៊ីខាងក្រៅ ដោយពួកគេគិតថា ប្រឡូកតែការងារសិល្បៈមួយ មិនសូវមានស្ថេរ
ភាព ធ្វើឲ្យជីវភាពឯកជនរបស់ពួកគេ រស់នៅប្រកបដោយភាពស៊ីវិល័យហ៊ឺហារបានទេ ។
ដូច្នេះបានជាពួកគេ ច្រើនតែងើបមកបើកមុខរបររកស៊ី ដូចជាហាងកែសម្ផស្ស ហាងសម្អាង
ការ ហាងលក់សម្លៀកបំពាក់ជាដើម ។

សូម្បីតែស្រីស្រស់វ័យក្មេង និងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ CTN និង MYTV កញ្ញា
តេង លក្ខិណា ក៏ធ្លាប់ បានបង្ហើបប្រាប់បណ្តាញសារព័ត៌មានថា នាងកំពុងតែមានគម្រោង
បើកមុខជំនួញមួយ សម្រាប់រកស៊ីរកមានចំណូលខ្លួនឯង ទៅថ្ងៃក្រោយ ក្រៅពីការងារសិល្បៈ ។
ប៉ុន្តែគម្រោងនេះ គេសង្កេតឃើញថា នាងនៅតែមិនទាន់សម្រេចបាន និងបើកសម្ពោធ ហាង
មួយណានៅឡើយទេ រាល់ពេលសួរពីរឿងមុខរបររកស៊ីម្តងៗ នាងតែងតែលើកពេលរហូត ។

កន្លងមកធ្លាប់មានប្រភពបង្ហើបប្រាប់ថា គម្រោងបើកមុខរបរថ្មីរបស់នាង ហាក់មានពន្លឺចាប់
ផ្តើមលេចចេញជារូបរាងពិត ប្រាកដក្នុងពេលឆាប់ៗ ដោយសារតែពេលនេះ នាងកំពុងតែ
មមាញឹកក្នុងការរកទីតាំងបើកជំនួញ។ មិនយូរទៀតទេស្រីស្រស់វ័យក្មេងរូបនោះ ក៏ជិតក្លាយ
ទៅជាថៅកែស្រី វ័យក្មេងបោះទុនរាប់ម៉ឺនដុល្លារ។ ដូច្នេះទើបមួយរយៈពេលមុននេះ នាងមិន
សូវបង្ហាញខ្លួន នៅក្នុងកម្មវិធីសិល្បៈទេ ព្រោះជាប់ដៃរៀបចំហាង។

អ្វីដែលគេរំពឹងទុកថា ឃើញស្រីស្អាត តេង លក្ខិណា រៀបចំពិធីធំដុំសម្ពោធហាងថ្មី ដោយ
ចំណាយលុយ រៀបចំកម្មវិធីជាច្រើន ពាន់ដុល្លារនោះ នៅតែមិនទាន់លេចចេញជារូបរាង
ព្រោះតែការរកស៊ីរបស់នាង ត្រូវជាប់គាំង ។

ពាក់ព័ន្ធនឹងព័ត៌មាននេះ LookingTODAY មិនទាន់អាចទាក់ទងទៅ ពិធីការិនីប្រចាំកម្មវិធី A1
ខនសឺត កញ្ញា តេង លក្ខិណា បានទេ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣នេះ ៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment teng leakhena