CamNews

តារា 

សុគន្ធ នីសា អំពាវនាវ​ឲ្យ​យុវវ័យ ចូលរួម​បរិច្ចាគ​ឈាម

ភ្នំពេញៈ បច្ចុប្បន្នគេសង្កេតឃើញ មានសិល្បករ-សិល្បការិនីជាច្រើន មានការយល់ដឹងពី
អត្ថប្រយោជន៍ ក្នុងការចូលរួម ចំណែកផ្តល់ឈាម ដោយស្ម័គ្រចិត្ត ហើយនៅថ្ងៃនេះ តារា
ចម្រៀងស្រគត់ស្រគំ រូបស្រស់ស្រស់ស្អាតបែបនារីខ្មែរ កញ្ញា សុគន្ធ នីសា បានធ្វើការអំពាវ
នាវ ឲ្យយុវវ័យនិងក្រុមអ្នកគាំទ្រ នាងចូលរួម បរិច្ចាគឈាមទាំងអស់គ្នា ។

បន្ទាប់ពីតារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា សុគន្ធ នីសា បានបង្ហោះរូប ថតស្តែង ឲ្យឃើញពី
ស្នាម នៅលើដៃរបស់នាង ដែលទើបតែបរិច្ចាគ ឈាមរួចថ្មីៗ នៅលើបណ្តាញ ទំនាក់ទំនង
សង្គម Facebook បានធ្វើ ឲ្យអ្នកគាំទ្ររបស់នាង មានការកោតសរសើរនាង និងចង់ទៅចូល
រួម បរិច្ចាគឈាម ដើម្បីចូលរួមចំណែក ក្នុងការជួយសង្គ្រោះទៅដល់ ប្រជាពលរដ្ឋដែលពួក
គាត់ មានបញ្ហាគ្រោះថ្នាក់ផ្សេងៗ ហើយត្រូវការឈាម ជាបន្ទាន់នោះ គឺលោកគ្រូពេទ្យ អាច
យកឈាម ទៅជួយសង្គ្រោះ ជនរងគ្រោះបាន ទាន់ពេលវេលា ។

តាមរយៈការបង្ហោះរូប នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook នោះកញ្ញា សុគន្ធ នីសា
មិនត្រឹមតែចង់បង្ហោះឲ្យទស្សនិកជន និងអ្នកគាំទ្រគ្រាន់តែឃើញ Like ឬ Comment តែមួយមុខ
ទេ ។តាមពិតទៅ នាងក៏ចង់ ឲ្យទស្សនិកជនបានឃើញពី ការចូលរួមចំណែក នៅក្នុង សង្គម
របស់នាង និងចង់ឲ្យទស្សនិកជន យុវវ័យទាំងអស់ ត្រូវយល់ដឹង ពីអត្ថប្រយោជន៍សំខាន់ នៅ
ពេលដែលយើងទៅ បរិច្ចាគឈាមមួយប្លោក គឺមានតម្លៃជួយ អាយុជីវិតជនរងគ្រោះ ដែលគាត់
ត្រូវការឈាម បន្ទាន់ក្នុង ការជួយសង្គ្រោះជីវិត ជនរងគ្រោះគ្រប់ៗរូប ៕

 


ដោយ ៖ LookingToday
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment sokun nisa