CamNews

តារា 

មិននឹកស្មានថា សង្សារចាស់នាង Aff Taksaorn និយាយបែបនេះនៅមុខអ្នកកាសែតសោះ

ថៃ ៖ គ្រាន់តែលឺថា លោក Maud Aor ដែលជាសង្សារចាស់នាង Aff Taksaorn ត្រលប់ទៅចាប់ផ្តើមគ្នាជាថ្មីម្តងទៀត ស្រាប់តែមានសន្ទុះគាំទ្រពីហ្វេនៗយ៉ាងច្រើន ព្រោះអ្នកគាំទ្រចង់ឃើញអ្នកទាំងពីរក្លាយជាគូស្នេហ៍នឹងគ្នា ។

ក្រោយពីបានឃើញព័ត៌មាននេះហើយ លោក Maud Aor ក៏បានតបជាមួយនិងអ្នកកាសែតថា "ខ្ញុំចង់ប្រាប់អំពីទំនាក់ទំនងរបស់ខ្ញុំនិង Aff គឺនៅដូចដើម ពួកយើងគឺជាបងប្អូនស្រី ឬអាចនិយាយបានថាជាមិត្តភក្តិនឹងគ្នា។ មិនត្រឹមតែប៉ុណ្ណោះ យើងជាសមាជិកគ្រួសារ តាំងពីក្មេងរហូតមកទល់ពេលនេះ។ អរគុណដល់អ្នកគាំទ្រនិងអ្នកកាសែតដែលគាំទ្រពួកយើងឲ្យជាគូសង្សារ។ ការទាក់ទងគ្នាជាសង្សារអស់រយៈពេល ១៣ ឆ្នាំ Aff ពិបាកចិត្តដោយសារខ្ញុំមកច្រើនហើយ ខ្ញុំមិនចង់ឃើញទឹកភ្នែក Aff ម្តងទៀតទេ។ ខ្ញុំគិតថា នៅលើលោកនេះគ្មានអ្នកណាសាកសមនឹង Aff ទេ ព្រោះនាងគឺជាទេពអប្សរ ហើយនាងសាកសមនឹងរស់នៅជាមួយទេពអប្សរតូចម្នាក់នោះគឺ Pea Mai ដែលជាកូនស្រីរបស់នាង ហើយវាគឺជារឿងដែលល្អបំផុតសម្រាប់ Aff" ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Aff Taksaorn Warattaya Nilkuha Put Puttichai