CamNews

តារា 

ហង្ស ម៉ារីនី ត្រូវ​គេ​កាត់​តភ្ជាប់​រូបភាព ប្រ​ដូច​​ទៅ​នឹង​តារា​​​​ហ្វីលី​ពីន នាង​ Marian Rivera

(ភ្នំពេញ)៖ ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការលើកឡើងនៃការប្រៀបធៀបគ្នា អំពី​រូបសម្រស់របស់តារាស្រីរបស់ខ្មែរ គឺកញ្ញា ហង្ស ម៉ារីនី ជាមួយតារាស្រីរបស់​ ប្រទេសហ្វីលីពីន គឺនាង Marian Rivera ដែលជាតួឯកស្រីក្នុងរឿង «នាងមច្ឆា» ហើយទស្សនិកជនកម្ពុជា ស្គាល់ជាទូទៅថា នាង ដេស៊ីប៊ែល ខណៈដែលទស្សនិជន និងបណ្តាអ្នកនិយមលេង បណ្តាញសង្គមហ្វេសប៊ុក​ជា​ច្រើន​ យល់ថា រវា​ងតារាស្រីទាំងពីរដួងនេះ មើលយូរទៅៗ គឺមានទម្រង់មុខមាត់ស្រស់ស្អាតប្រហាក់​ប្រ​ហែល​គ្នា ស្ទើ​រ​ចាប់ច្រឡំ ។

កញ្ញា ហង្ស ម៉ារីនី ជាតារាសម្តែងរបស់ខ្មែរ ដែលមានភាពលេចធ្លោខ្លាំង លើ​ផ្នែ​ក​រូបសម្រស់ និងសកម្មភាពមនុស្សធម៌ជួយសង្គម ហើយក៏កំពុងទទួលបានការគាំទ្រ ច្រើនគួរសម​លើទីផ្សារ​​សិល្បៈ ក្នុង​ចំណោម​តា​រាស្រីរបស់ខ្មែរ ផ្សេងទៀត។ ដោយឡែក បើនិយាយពីតារាស្រីហ្វីលីពិ​ន គឺ​នាង Marian Rivera ដែលជាតួឯកស្រីក្នុងរឿង «នាងមច្ឆា»​ម្នាក់នោះវិញ នាងក៏ជាតារាសម្តែង ដែលមានប្រជាប្រិយភាព និងការគាំទ្រខ្លាំងផងដែរ សម្រាប់អាជីពសិល្បៈបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ នាងក៏ជាតារាស្រីវ័យក្មេងល្បីឈ្មោះ តាមរយៈរូបសម្រស់ស្រស់ស្អាត ចូលចិត្តភាពសិចស៊ីមិនចាញ់ តារាស្រីឯទៀតនោះដែរ។

ដោយមើលឃើញ ពីចំណុចលេចធ្លោ របស់តារាស្រីទាំងពីរដួង តែមានជាតិសាសន៍ផ្សេងគ្នា តាមរយៈទីផ្សារសិល្បៈ និងរូបសម្រស់ស្រស់ស្អាត ហើយអ្វីដែលកាន់តែមានពិសេសជានេះ គឺនៅត្រ​ង់​ថា អ្នកទាំងពីរមានរង្វង់ផ្ទៃមុខ ស្រដៀងគ្នានេះហើយ ទើបឈានដល់ការប្រៀបធៀបគ្នា នៅលើ​បណ្តាញសង្គមហ្វេសប៊ុក រវាងកញ្ញា ហង្ស ម៉ារីនី តារាវ័យក្មេងរបស់ខ្មែរ ជាមួយ​នឹង​នាង ​ តារាស្រីហ្វីលីពីនថា មានទម្រង់មុខមាត់ដូចគ្នា ស្ទើរចាប់ច្រឡំនោះ ។

តាមរយៈរូបភាព ដែលត្រូវបានគេបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានការកាត់តភ្ជាប់គ្នា រវាងរូបថតតារាខ្មែរ កញ្ញា ហង្ស ម៉ារីនី មកដាក់ទន្ទឹមគ្នា ជាមួយតារាស្រីហ្វីលីពីននេះហើ​យ ទើបមានការសរសេរបញ្ចេញមតិ លើកសរសើរថា «អ្នកទាំងពីរពិតជា មានទម្រង់មុខមាត់ស្រ​ស់ស្អាតស្រដៀងគ្នា ពិតមែន។ ពិសេសជាងនេះ គឺត្រង់ច្រមុះ ហើយពេលបញ្ចេញសា្នមញញឹ​ម ​មើលយូទៅកាន់តែដូចគ្នាទាំងអស់..»។

ទន្ទឹមនឹងមានអ្នកគាំទ្រ និងសរសើរពីរូបសម្រស់ របស់តារាខ្មែរ កញ្ញា ហង្ស ម៉ារីនី ជាមួយតារា​ស្រីហ្វី​លីពីននេះដែរ គេសង្កេតឃើញសាមីខ្លួន កញ្ញា ហង្ស ម៉ារីនី បានបង្ហាញអារម្មណ៍ថា «អរគុ​ណ​សម្រាប់រូបភាពមួយនេះ…ដូចគ្នាមែនក៏អីបងប្អូន?? តែមិនអាចទេ» ។ បន្ទាប់ពីបានឃើញ​បែបនេះ មានទស្សនិកជនជាច្រើន បានលើកឡើងផ្សេងៗគ្នា ដោយខ្លះនិយាយថា មានមុខមាត់ស្រដៀងគ្នា ឯខ្លះទៀតថា ដូចស្ទើរ១០០ ភាគរយតែម្តង៕

 

ផ្តល់សិទ្ធដោយ ៖​ ខ្មែរថកឃីង



Tags: Hong marini