CamNews

តារា 

ហង្ស ម៉ារីនី ត្រៀមចែកសម្លៀកបំពាក់ ក្នុងរដូវបុណ្យភ្ជុំ ដល់យាយតាចាស់ៗ រួចនាំញ៉ាំអាហារជុំគ្នានៅផ្សារ

(ភ្នំពេញ)៖ តារាសម្តែងរាងតូចច្រឡឹង លេចធ្លោលើសកម្មភាពមនុស្សធម៌ កញ្ញា ហង្ស ម៉ារីនី បាន​ត្រៀ​មគម្រោងចែកអំណោយ ជាសម្លៀកបំពាក់ និងគ្រឿងឧបភោគ-បរិភោគ មួយចំនួនដល់​ចាស់​ៗ នាឱកាសជិតចូល​ដល់រដូវបុណ្យភ្ជុំខាងមុខ ដែលពិធីនេះ ចាប់ផ្តើមនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២​០​១​៦ ស្ថិតក្នុងទឹកដី ខណ្ឌសែនសុខ។

បើតាមការឲ្យដឹងពីតារាស្រី កញ្ញា ហង្ស ម៉ារីនី បានប្រាប់ Khmertalking តាមរយៈសារអេឡិចត្រូនិច នៅមុននេះបន្តិចថា នៅថ្ងៃសៅរ៍ទី១៧ ខែកញ្ញា ខា​ង​មុខនេះ ក្រៅតែពីការចែកអំណោយ ជាសម្ភារៈនិងសម្លៀកបំពាក់ដល់ចាស់ៗក្រីក្រ រស់នៅ​ខ​ណ្ឌ​សែនសុខនោះ ក្រុមការងាររបស់នាង ក៏នឹងមានការរៀបចំ រថយន្តសម្រាប់​ដំណើរកំសាន្ត​និងមកញ៉ាំអាហា​រជួបជុំ​គ្នា សម្រាប់ពួកគាត់ (ចាស់ៗក្រីក្រ) នៅផ្សារទំនើបអ៉ីអន និ​ងការជិះរ​ថ​យន្តលំហែកំសាន្ត មកមុខព្រះបរមរាជវាំង ព្រមទាំងកន្លែងផ្សេងៗ ទៀតផងដែរ។

កញ្ញា ហង្ស ម៉ារីនី បានបន្តទៀតថា «ការរៀបចំឲ្យមានការញ៉ាំអាហារ មានដូចជាស៊ុប ឬភ្លៅមាន់​សម្រាប់ចាស់ៗក្រីក្រនេះ គឺដោយហេតុថា កន្លងមកពួកគាត់ពុំដែលធ្លាប់ភ្លក្ស រសជាតិរបស់ឆាញ់ៗបែបនេះឡើយ ទើបក្រុមការងាររបស់ពួកខ្ញុំ ធ្វើ​អ្វីដែលជាការស្នើរសុំ ពីសំណាក់ពួកគាត់តែម្តង!»។

តារាសម្តែងកញ្ញា ហង្ស ម៉ារីនី បានបន្ថែមថា ​បន្ទាប់ពីការញ៉ាំអាហារ និងជិះរថយន្ត​ធ្វើដំណើរកំ​សាន្តនៅកន្លែងសំខាន់ៗមួយចំនួនហើយ គឺក្រុមការងាររបស់នាង និងដឹកពួកគាត់ត្រឡប់ទៅ គេហដ្ឋានវិញផងដែរ។ ម្យ៉ាងទៀត នេះក៏ជាគោលបំណងសំខាន់មួយ សម្រាប់ឱកាសរដូវបុណ្យភ្ជុំផងដែរ ព្រោះថ្ងៃសៅរ៍ទី១៧ កញ្ញា នេះជាវេលាថ្ងៃដាក់បិណ្ឌ១ នៃឱកាសបុណ្យភ្ជុំបិណ្ឌ របស់​ខ្មែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Hong marini