CamNews

ព័ត៌មានអន្តរជាតិ 

វេជ្ជបណ្ឌិត សហរដ្ឋអាមេរិក "Zika គួរឲ្យខ្លាច ជាងការគិត ទៅទៀត"

ព័ត៌មានអន្តរជាតិ ៖ មន្រ្តីសុខភាព សាធារណៈ  សារ ភាព   ឲ្យ ដឹងថា វីរុស Zika គឺគួរឲ្យភ័យខ្លាច ខ្លាំងជាងការគិតទៅទៀត ខណៈផលប៉ះពាល់របស់វាអាចនឹងសាយភាយកាន់តែខ្លាំងឡើង ជាង ការព្យាករណ៍ទៅទៀត។ 



វេជ្ជបណ្ឌិត Anne Schuchat ពីមជ្ឈមណ្ឌលត្រូតពិនិត្យ និងការពារជម្ងឺឆ្លងសហរដ្ឋអាមេរិក ឲ្យដឹង ថា តួរលេខនៃកំណើតទារកកាន់តែកើនឡើងខ្លាំងថា បានឆ្លងវីរុស  Zika ដែលនាំមកនូវការកើត មកមានក្បាលតូចខុសពីប្រក្រតី ។ លោកស្រី វេជ្ជបណ្ឌិត   Anne Schuchat ឲ្យដឹងថា មូស ដែល ផ្ទុកទៅដោយវីរុសឆ្លង Zika នោះ អាចនឹងទៅកាន់រដ្ឋជាច្រើនផ្សេងទៀត នៅសហរដ្ឋអាមេរិក ។ សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា វីរុស Zika បានផ្ទុះឡើងមួយឆ្នាំមកនេះ ពីប្រទេស ប្រេស៊ីល ។



គួរបញ្ជាក់ កាលពីដើមឆ្នាំនេះ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានស្នើដល់ សភាអាមេរិក នូវកញ្ចប់ថវិកា ប្រមាណ ១,៨ពាន់លានដុល្លារ សម្រាប់កញ្ចប់ថវិកាអាសន្ន ប្រយុទ្ធ ប្រឆាំងទៅវីរុសឆ្លង ។ ប្រភពបន្តឲ្យដឹងថា កញ្ចប់ថវិការសរុបត្រូវបានប្រើប្រាស់ ខណៈលុយសុទ្ធ នៅសល់ប្រមាណ ៥៨៩លានដុល្លារនោះ ចំណាយទៅលើការប្រយុទ្ធប្រឆាំង ជម្ងឺឆ្លង Ebola ៕





ប្រែសម្រួល ៖ កុសល


ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Zika Int news US Obama