CamNews

តារា 

លេចចេញមូលហេតុពិត នៃគ្រោះថ្នាក់ចរាចរណ៏ ដែលបង្កដោយ Seungri សមាជិកក្រុម Big Bang (មានវីដេអូ)

កាលពីថ្ងៃទី ១៣ កញ្ញានេះ នៅក្នុងកម្មវិធី “Entertainment Weekly” បើតាមសាក្សីដែលបានឃើញ ទិដ្ឋភាពពិត នៃ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៏ ដែលបង្កដោយ  Seungri សមាជិកក្រុម Big Bang បានរៀបរាប់ថា៖ រថយន្តម៉ាក Mercedes-Benz បានបើកនៅលើផ្លូវ តាមធម្មតា បន្តិចក្រោយមក គេឃើញរថយន្តរបស់ Seungri បានបើកទៅបុក រថយន្តដែលនៅពីមុខគេនោះទាំងកំរោល។







ប៉ូលីសបានឲដឹងថា៖ នៅវេលាម៉ោង ៣:៤០នាទីព្រឹក ថ្ងៃទី ១២ កញ្ញា រថយន្តម៉ាក Porscheរបស់ Seungri បានទៅបុកជាមួយរថយន្ត Mercedes ហើយក៏បានក្រឡាប់ទៅប៉ះនឹង រនាំងទ្រូងផ្លួវ ដែលបង្កឲ មនុស្ស៣នាក់បានរងរបួស រួមទាំង Seungri ផងដែរ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១១ កញ្ញា Seungri បានទៅជួបជុំមិត្តភក្តិក្នុងក្រុមរបស់គេ នៅឯក្លឹប Octagon ក្នុងទីក្រុង សេអ៊ូល។

YG Entertainment បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៏មួយ ពាក់ព័ន្ធនឹងស្ថានភាពរបស់ Seungri ថា៖ គេរងរបួសតិចតួចតែប៉ុណ្ណោះ និងត្រូវសំរាកព្យាបាលនៅក្នុងមន្ទីពេទ្យប្រហែលជា មួយសប្តាហ៏ រហូតទាល់តែបានជាទាំងស្រុង។ ពួកគេក៏បានបញ្ជាក់ដែរថា នៅក្នុងគ្រោះថ្នាក់ចរាចរណ៏នោះ Seungri មិនបានបើកបរទាំងស្រវឹងឡើយ។

 

 


ប្រែសំរួលដោយ៖  ដាណា
ប្រភព៖  koreaboo 

 


Tags: Seungri Big Bang