CamNews

ភាពយន្ត 

សត្រូវរបស់ Captain American 2 បង្ហាញខ្លួនហើយ

ទីបំផុត សត្រូវរបស់ Captain America វគ្គ ២ បានបង្ហាញខ្លួនហើយ ។ ថ្ងៃនេះ រូបថតចុងក្រោយ
ថ្មីៗបំផុត ពីក្រុមការងារថតរឿង Captain America 2 បានបញ្ចេញរូបដែលជាសត្រូវរបស់ Captain
America តាមប្រព័ន្ធអ៊ីនធើណេត ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។



សត្រូវរបស់ Captain America នេះមានឈ្មោះថា " Winter Soldier " ដែលជាឈ្មោះដែល Captain
American វគ្គ ២ ដាក់ផងដែរគឺ Captain American : Winter Solder ។ Winter Soldier ក៏មានឈ្មោះ
មួយទៀតគឺ  Bucky Barnes ដែលសំដែងដោយលោក Sebastian Stan ។ Winter Soldier នេះមាន
រូបរៀង ដូចជានិនចារ ពាក់ឯកសណ្ឋានខ្មៅ បិទមុខពាក់កណ្តាល មិនអោយគេស្គាល់ទេ ។ 



Captain American ក៏បានចូលរួមសំដែងដោយតារាល្បីៗផ្សេងទៀតផងដែរ ដូចជា ៖ Samuel L. 
Jackson
,  Anthony MackieCobie SmuldersRobert Redford ,  Frank Grillo, Scarlett Johansson
និង Chris Evan ជាតួរ Captain America ។ រឿង Captain America : Winter Solder នឹងត្រូវដាក់
បញ្ចាំង នៅថ្ងៃទី ៤ មេសា​ ២០១៤ ខាងមុខនេះ ៕



ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: captain america star movie hollywood